សង្ស័យ​ផ្សាដំបូល​ធ្លាក់​កម្ទេច​ភ្លើង​ឆេះ​ផ្ទះ​ដេប៉ូ​ឈើ នៅ​សង្កាត់​កា​កាប​១

378
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ភ្លើង​ឆេះ​ផ្ទះ បើក​សិប្បកម្ម​កែច្នៃ​ឈើ យី​ហោ សុខ ម៉េង​លី មួយកន្លែង យ៉ាង​សន្ធោរសន្ធៅ បង្ក​ឲ្យ​ភ្ញាក់ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្ត​ពន្លត់អគ្គិភ័យ ចេញទៅ​ជួយ​អន្តរាគមន៍​ជា​បន្តបន្ទាប់ តាមផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​គេ​សង្ស័យ​ផ្តើមចេញពីជាងផ្សាដែក ធ្វើ​ដំបូល របស់​ម្ចាស់​សិប្បកម្មនៅ​ល្វែង​មួយទៀត​ជាប់​គ្នា​នោះ ហើយ​ធ្លាក់​កម្ទេច​ភ្លើង លើ​គំនរ​ឈើ ទើប​បង្ក​ឲ្យភ្លើងឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ។

តាម​ប្រជាពលរដ្ឋ​ក្បែរ​ខាង​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ​ក្រុម​ជាងផ្សារដែក​ធ្វើ​ដំបូលផ្ទះ ឲ្យ​ម្ចាស់​សិប្បកម្ម សុខ ម៉េង​លី នៅ​ល្វែង​ជាប់ល្បងដាក់​គ្រឿង​ឈើ ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ឃើញ​មាន​ផ្សែងហុយ និង​ចេញ​ជា​អណ្តាតភ្លើង​ពី​គំនរ​ឈើ ជាប់​កន្លែង​ជាង​ផ្សាដែក​តែម្តង ទើប​រាលដាលយ៉ាង​សន្ធោរឡើង បង្ក​ឲ្យ​ភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្ត​ពន្លត់អគ្គិភ័យ​ត្រូវបាន​បញ្ជូន​ទៅជា​បន្តបន្ទាប់​ជាច្រើន​គ្រឿង ។​

​ទោះជា​យ៉ាងណាក្តី អំពី​មូល​ហ​តុ​ផ្តើម​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​បើក​សិប្បកម្ម​កែច្នៃ​ឈើ សុខ ម៉េង​លី​ខាងលើ មិនទាន់​ដឹង​ច្បាស់​នៅឡើយ គ្រាន់តែពលរដ្ឋឃើញ​ហេតុ​ការណ៍ដាក់​ការសង្ស័យម្ចាស់​សិប្បកម្មឲ្យ​ជាង​ផ្សារ​ដំបូល នៅ​ល្វែង​ជាប់​គ្នា​នោះ​ធ្លាក់​កម្ទេច​ភ្លើង រងចាំ​សមត្ថកិច្ច​សា​សួរស្រាវជ្រាវ បន្តទៀតហើយ​ភ្លើង​បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​៦​ល្ងាច​ដដែល៕B/