សង្ស័យ​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​ថៅកែ​KTV​ស្ទឹង​លាភ តាមរក​រឿង​ដល់​ហាង ឈ្លោះ​ផ្អើល​សមត្ថកិច្ច​ទាំង​ថ្ងៃ​

409
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ថៅកែ​ហាង KTV ស្ទឹង​លាភ ត្រូវបាន​ភរិយា​តាម​មករ​ករឿង​ដល់​ហាង ក្នុង​រឿង​ជម្លោះ​ហិង្សា ដោយសារ​ភ្លើង​ប្រច័ណ្ឌ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល សមត្ថកិច្ច​មូលដ្ឋាន​ចុះ​សម្រុះសំរួល​គ្នា​។ ហេតុការណ៍​ខាងលើ​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ហាង KTV ស្ទឹង​លាភ តាមផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គ្រួសារ​ថៅកែ​ស្ទឹង​លាភ បាន​គ្នា​ជា​ប្តី​ប្រប​ន្ធ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ មានកូន​ចំនួន​២​នាក់ ប្រុស​ម្នាក់ អាយុ​៥​ឆ្នាំ និង​ស្រី​ម្នាក់​អាយុ​៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូក​វ៉ា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ តែ​បើកហាង​KTV នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ក៏ប៉ុន្តែ​ការរស់នៅ តាំងពី​បាន​គ្នា ក្នុង​របរ​បើកហាង​ខារ៉ាអូខេ​ហាក់បីដូច​ពុំ​សូវ​ចុះសម្រុង​គ្នា តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​។ លុះ​រហូតមកដល់​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ ប្តី​ប្រពន្ធ​ខាងលើ កើត​ជម្លោះ​នៅឯ​ផ្ទះ រហូតដល់​ប្តី​ប្រើ​អំពើហិង្សា​ដាក់​ប្រពន្ធ ប៉ុន្តែ​មិនមាន​រងរបួស​អ្វី​ទេ ហើយ​ប្តី​បានគេច​មក​ហាង​បាត់ រហូតដល់​វេលា​ម៉ោង​ខាងលើ ប្រពន្ធ​ជិះ​ម៉ូតូ​កង់​បី មាន​ទាំង​បង្វិចខោអាវ មកដល់​ហាង​KTV តាម​រករឿង​ជម្លោះ​ពាក្យសម្តី និង​ទារលុយ​ប្តី​ដើម្បី​ទៅ​ស្រុក ទើប​កើតជា​ទំនាស់​ទាក់​ពាក្យ​ទាក់​សម្តី​គ្នា មួយ​ប្រ៉ា​វ ផ្អើល​សមត្ថកិច្ច ដោយ​ទាំង​អ្នកសារព័ត៌មាន​ផង ទៅ​សាកសួរ ត្រូវបាន ថៅកែ​ហាង​ស្ទឹង​លាភ អូស​ដៃ​ប្រពន្ធ​ចូលទៅក្នុង​បាត់ ខ្លាច​បែក​រឿង​ផ្ទៃក្នុង​គ្រួសារ ខ្មាស់​គេ​។​

​ដោយឡែក សមត្ថកិច្ច​មិន​ហ៊ាន​លូកដៃ​ដែល​ពី ព្រោះ​ជា​រឿង​ប្តី​ប្រពន្ធ គ្រាន់តែ​ជួយ​សម្របសម្រួល ព្រោះ​ខ្លាចក្រែង​មានរឿង​រហូត​ឈានដល់​ប្រើ​ហិង្សា​។ ក្រោយពី​ប្តី​ប្រពន្ធ​គេ​អូស​ដៃ​គ្នា​ចូលក្នុង​បាត់ សមត្ថកិច្ច​ក៏​ដក​កម្លាំង​ដើរល្បាត​វិញ មិន​រវល់​តាម​ដែរ ជា​ឱកាស​មួយ រឿង​គ្រួសារ ភាគី​ណា​ចង ភាគី​នោះ​ស្រាយ​ទៅ ដើម្បី​បញ្ចប់រឿង​៕ ល​