សង្ស័យ​យកឈ្មោះ​ឯកឧត្តម​បន្លាច​សមត្ថកិច្ច​ដើម្បី​នាំយក​ឈើ​មក​ទុក​នៅក្បែរ​ក្រុង​សែន​មនោ​រម្យ​

926
ចែករម្លែក

ដោយ : ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី : ​ទីតាំង​ដី​មួយកន្លែង​ពុំទាន់​ស្គាល់​ម្ចាស់​ដែល​ស្ថិតនៅ​ក្នុងភូមិ​ចម្ការ​តែ ក្រុង​សែន​មនោ​រម្យ ត្រូវគេ​ឃើញ​ដឹក​មក​ទម្លាក់​ដោយមាន​រោង​ដែក​ធំ​និង​របងកា​ពារ​ផងដែរ​។​

​សេចក្តី​រាយ​កា​រថា​ទីតាំង​នេះ ត្រូវគេ​ឃើញ​រក្សាទុក​និង​ប្រមូល​ឈើ​រយៈពេល​ជាង​១​ខែ​មកហើយ ដោយ​ឈើ​ទាំងនោះ សុទ្ធសឹងតែ​ជា​ឈើ​នាំយក​មកពី​ដែនជម្រកសត្វព្រៃ​នៅក្នុង​ខេត្តមណ្ឌលគិរី​ទាំងអស់ ពុំមាន​ដឹក​មកពី​ក្រុមហ៊ុន​ដេញថ្លៃ​ណាមួយ​នោះទេ​។​

​ប្រភព​មួយ​បាន​បង្ហើប​ថា ឈើ​ទាំងអស់​នាំយកមក​ដោយមាន​លោក ​ទិន ស៊ី​ន មេបញ្ជាការ​វរៈ​កា​ពារ​ព្រំដែន​កេខ​៣០៣ ព្រមទាំង​មន្ត្រីនគរបាល​ម្នាក់ទៀត សហការ​ជាមួយ​។​ ប្រភព​ថា​ឈើ​នេះ សម្រាប់​ផ្គត់ផ្គង់​សង់​លំនៅដ្ឋាន​ឯកឧត្តម​មួយរូប ជា​ជំនួយការ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។ ​តែ​យ៉ាងណា​នោះគេ​ពុំ បានដឹង​ច្បាស់​ថា​ជា​រឿង​ពិត​នោះទេ​។​

​លោក ​ទិន ស៊ីន ហៅ​ឆ្នៅ មេ​វរៈ​៣០៣​ថ្លែងប្រាប់​អ្នកកាសែត​ថា រូបលោក​គ្រាន់តែ​ជា​អ្នកមើលការខុសត្រូវ​ជួយ​ដឹក​ជ​ញ្ជួ​ន​មក​តែប៉ុណ្ណោះ ដោយ​ខេត្ត​ក៏​អនុញ្ញាត​ដែរ​។​ លោក​ថា តាម​តម្រូវការ​ផ្ទះ​ឯកឧត្តម គឺ​ចំនួន​២០០​ម៉ែត្រគូប ហើយ​ដឹក​ជិត​គ្រប់​ចំនួន​ហើយ​ដែរ​។ ​ក្នុងនោះ​លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ថ្លែង​ដែរ​ថា​ខេត្ត​គាត់​ប្រាប់​ខាង​ខ្ញុំ​អញ្ចឹង​ដែរ​។ ​ព្យាយាម​ខ​ល​ទៅ​ខេត្ត ទៅ ទើប​រឿង​នឹង​វា​ច្បាស់​។

អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​លោក សុក សេ​រ៉ា ពុំ​អា​ចខ​ល​ចូល​សូម​ការបញ្ជាក់​នោះទេ​។​ខណៈ​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ប្រព័ន្ធ​ទូរ​សព្ទ​ហៅចូល​តែ​គ្មាន​អ្នកទទួល​។​

​ប្រភព​មួយ​បាន​បង្ហើប​ដែរ​ថា ​កំណាត់ឈើ​រាប់រយ​កំណាត់​នេះ​ត្រូវបាន​គេ​ដឹក​មក​ដាក់​លើដី​អ្នកធំ​ម្នាក់​ នៅ​ជិត​ក្រុ​សែន​មនោ​រម្យ នេះ​បើតាម​ការអោយ​ដឹង​រប​ស់​ពលរដ្ឋ ហើយ​ឈើ​ទាំងនេះ​ត្រូវបាន​គេ​ដឹក​មកពី ឃុំ​ពូ​ជ្រៃ​នៅពេល​យប់ ដែល​សកម្មភាព​ទាំងនេះ​ត្រូវបាន​គេ​មើលឃើញ​កើតឡើង​ប្រមាណ​ជិត​១​ខែ​មកហើយ ក្រោមរូបភាព ដឹកឈើ​យកមក​ធ្វើ​ផ្ទះសំបែង​។ ជាមួយគ្នានេះ​ក៏មាន​ការលើកឡើង​ពី​មាត់​ព្រាប​មាត់ចាប​ថា នេះ​ល្បិចកល​របស់​មន្ត្រី​សាលាខេត្ត​ម្នាក់ រៀប​ផែនការ​បោក​លុយ​វៀតណាម​ជាង​២០​ម៉ឺន​ដុល្លា ដោយ​សន្យា​ដឹកឈើឲ្យ​ក្រុមហ៊ុន​វៀតណាម​មួយ​នោះ តាម​ច្រក​ដាក់​ដាំ​។ តែ​ផែនការ​នេះ​ប្រហែលជា​បរាជ័យ​ទៅវិញ​។ ក្នុង​សាច់​រឿងនេះ​គេ​ចាត់​ឲ្យមនុស្ស​២​នាក់ ដើម្បី​ធ្វើ​កិច្ចការងារ​ដឹកជញ្ជូន​ឈើ​ទាំងនេះ ក្នុងនោះ​មាន​ប្រធាន​វ​រះ​ម្នាក់​ខាង​ប៉ូលិស និង​ម្នាក់ទៀត​ជាម​ន្ត្រីប៉ូលិស ជា​អ្នកចាត់ចែង​ដឹកឈើ​ពី ពី​ដេ​អេ ពី​ឃុំ​ពូ​ជ្រៃ ដោយ​យកឈ្មោះ​អ្នកធំ​ម្នាក់​មក​បន្លាច​សមត្ថកិច្ច​ក្នុង​ខេត្ត​។

​តែ​ទោះជា​មានការ​ខ្សឹបខ្សៀវ​បែបនេះ​ក្តី រស្មី​កម្ពុជា​និង​បន្ត​រង់ចាំ​ការឆ្លើយតប ពី​សាលាខេត្ត​មណ្ឌលគិរី ផ្សព្វផ្សាយ​ជា​សាធារណៈ​បន្ថែម​ផងដែរ​៕​B