សង្ស័យ​រថយន្ត​បើក​គៀរ​យុវ​ជ​ម្នាក់​ជិះ​ម៉ូតូ​ដួល​អូស​ជាច្រើន​ម៉ែត​បោក​ក្បាល​និង​បង្គោល​ប៉ាន់​ណូ​ស្លាប់​មួយរ​ពេ​ច​

344
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ យុវជន​ម្នា​ក់បាន​បោក​ក្បាល​និង​បង្គោល​ប៉ាន់​ណូ​បែកក្បាល​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ យ៉ាង​អ​ណោ​ច​អធ័ម​បន្ទាប់ពី​បាន​បើក​ម៉ូតូ​មួយគ្រឿង​ដួល​អូស​ជាច្រើន​ម៉ែត្រ​សង្ស័យ​រថយន្ត​បើក​គៀរ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ព្រ​ហ​ស្ប​តិ៏ ទី​៣១ ខែមករា ឆ្នាំ​២០១៩​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ខាងត្បូង​វត្ត​សំរោង​អណ្តែត​ប្រមាណ​ជាង​១០០​ម៉ែត្រ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​(​ស្លាប់​)​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​zoomer-x​មួយគ្រឿង​ពណ៌​បៃតង លា​យស ពាក់​ស្លាក​លេខ កំពង់ចាម​1R-0481​ ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​សង្ស័យ​រថយន្ត​បើក​គៀរ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​ផ្លោង​ទៅ​បោក​និង​បង្គោល​ប៉ាន់​ណូ​ នៅ​ចំ​កណ្តាល​សួន​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​និង​កន្លែង រថយន្ត​បង្ក​បាន​បើក​រត់​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថ​កិ​ច​មូលដ្ឋាន ​បាន​ចុះ​មកដល់​បាន​ទំនាក់​ទំ​ង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បណ្តោះអាសន្ន ​រង់ចាំ​សាច់​ញា​ត្តិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់ ដើម្បី​យក​ត្រឡប់ទៅផ្ទះ​វិញ​។ ​ដោយឡែក​សព​ជនរងគ្រោះ​បាន​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ថ​ទឹកថ្លា ​រង់ចាំ​ប្រគល់ជូន​សាច់​ញា​តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/​