សង្ស័យ​ស្រវឹងស្រា​ បើករថយន្ត​ បុក​ទ្រូងផ្លូវ របួស​ម្នាក់ នៅ​ខណ្ឌចំការមន​

751
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: នៅវេលា​ម៉ោង​ ២​:​២៥​ នាទី វេលា​រំលងអធ្រាត្រ ​ឈានចូល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ បើក​បោះពួយ​យ៉ាង​លឿន រួច​ក៏បាន​រេ​ចង្កូត ​ទៅខាង​ឆ្វេង​ បុក​នឹង​ក្បាល​ថ្ ម​ពុះ​ចែក​ទ្រូងផ្លូវ ស្ថិតនៅ​​ផ្លូវបំបែក​ជា​បួន តាម​បណ្តោយ​ផ្លូវ ​១៩៣ កែង​ផ្លូវ​ម៉ៅ​សេង​ទុង ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន បណ្តាល​ឲ្យ​រង​ការខូចខាត​ចំនួន​បី​កង់ និង​ធ្វើឱ្យ​តៃកុង​ឡាន របួស​បែកក្បាល ហើយភ្លាមៗនោះ​ ក៏មាន​រថយន្ត​សង្គ្រោះ ​ដឹក​អ្នករបួស ទៅ​មន្ទីរពេទ្យ ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ​ស្ថិត​ក្នុងស្ថានភាព​ស្រវឹង​ បាន​បើករថយន្ត​មួយគ្រឿង ​ម៉ាកតូយ៉ូតា ​កាមរី ហៃប្រី​ដ ពណ៌​ខ្មៅ ​ស៊េរី ០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2P 2835 ដោយ​ធ្វើដំណើរ ​តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេង​ទុង ​ក្នុងទិសដៅ​ពី​កើត ទៅ​លិច​ និង​ក្នុង​ល្បឿន​ យ៉ាង​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ ​រថយន្ត​បង្ក​ខាងលើ ​ក៏បានរេ​ចង្កូត ​បុក​ក្បាល​ថ្ ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់បី​កង់។ ចំណែកឯ​រថយន្ត ​រង​ការខូចខាត​ផ្នែក​ខាងមុខ ​ស្ទើរតែ​ទាំងស្រុង។ រីឯ​បុរស​ម្នាក់ ​ជា​តៃកុង​ឡាន ​មិន​ដាក់​ខ្សែក្រវាត់ បណ្តាល​ឲ្យ​ក្បាល​​ បុក​នឹង​កញ្ចក់រថយន្ត ​រងរបួស​បែក​ក្បាល ​យ៉ាង​ធន់​ធ្ង​រ បន្ទាប់មក​ក៏មាន​រថយន្ត​សង្គ្រោះ​ មក​ដឹក​ទៅ​មន្ទីរពេទ្យ ​ភ្លាមៗ​ផងដែរ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ ឲ្យ​ចុះមក​​ស្ទូច​យក ​រថយន្ត​បង្ក ​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​​ដោះស្រាយ​គ្នា ​នៅពេល​ក្រោយ​៕ ល​