សង​ជិត​៣​លាន​ដុល្លារ បន្ទាប់ពី​យន្តហោះ​ធ្វើឱ្យមាន់​ខ្លាច​ពង​មិន​ចេញ និង​…..

447

​ក្រសួងការពារជាតិរ​បស់​អង់គ្លេស បាន​ផ្តល់ប្រាក់​សំណង​រហូតដល់​ទៅ ២,៨ លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៤​ឆ្នាំ​កន្លងមកនេះ​​ដោយសារ​សំឡេង​រំខាន​នៃ​យន្តហោះ​របស់ខ្លួន​បាន​បំភ័យ​សត្វ​ជ្រូក ចៀម និង​សេះ​ឱ្យ​ងាប់​ជាច្រើន​ក្បាល​,​នេះ​បើ​យោងតាម​គេហ​ទំ​​ព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ​។

​ក្រសួង​នេះ​បានផ្តល់​ប្រាក់​សំណង​ប្រមាណ ៣៤៧.០០០ ដុល្លារ​អាមេរិក ដល់​កសិករ​ចិញ្ចឹម​មាន់ ដោយសារតែ​ឧទ្ធម្ភាគចក្រ​និង​យន្តហោះ​របស់​ពួកគេ​បានធ្វើឱ្យ​មេមាន់​ភ័យ​រត់​ជាន់គ្នា​ងាប់​អស់​ជាច្រើន​។

​ចំណែកឯ​មេមាន់​ដែល​នៅរស់​ភ័យ​ខ្លាំងពេក​ដល់​ថ្នាក់​ពង​មិន​ចេញ ជាហេតុ​ធ្វើឱ្យ​បាត់បង់​ប្រាក់ចំណូល​រប​ស់​អ្នក​ចិញ្ចឹម​មាន់​៕ ដោយ​៖​ខុម​/sn