សញ្ញា​ដំបូងៗ​របស់​មហារីក​ដែល​អ្នក​ចាំបាច់​ត្រូវ​ដឹង

484
ចែករម្លែក
  • 1
    Share

ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បានបង្ហាញ​សញ្ញា​សំខាន់ៗ​របស់​មហារីក ដូចជា​ភាពខុសប្រក្រតី នៅ​ពោះវៀន ឬ ប្លោកនោម​, ក្អក ឬ ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ​, ពិបាក​រំលាយ​អាហារ ឬ ពិបាក​លេប​។ ក្រៅពីនេះ នៅមាន​សញ្ញា​ដូច​មុខរបួស​ក្រ​សះ​, ហូរឈាម​ខុស​ប្រក្រតី​… ។​ល​។​

រោគសញ្ញា​អូសបន្លាយ
ប្រសិន​មាន​រោគសញ្ញា​មួយ​អូសបន្លាយ​ជាង ៣ សប្តាហ៍​, ចូរ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត ។​

​រោគសញ្ញា​មិន​ច្បាស់​មូលហេតុ ។ រឿងនេះ​មានន័យថា រោគសញ្ញា​មួយ​ដែល​ពុំមាន​មូលហេតុ​ច្បាស់លាស់ ។ ឧទាហរណ៍​លេចចេញ​ដុំ​សាច់​មួយ ឬ ហូរឈាម ដោយ​ពុំមាន​របួស​ណាមួយ​ឡើយ ។​

​រោគសញ្ញា​ខុស​ប្រក្រតី ។ មានន័យថា ការប្រែប្រួល​មួយ​ក្នុង​សរីរាង្គ​មិនធម្មតា​ចំពោះ​អ្នក ។​

​មាន​រោគសញ្ញា​ណាមួយ ក្នុងចំណោម​នេះ​ពុំ​មានន័យ​ទាំងស្រុង​ថា អ្នក​កើត​មហារីក​ឡើយ​, តែ​ការនិយាយ​ប្រាប់​វេជ្ជបណ្ឌិត​ជា​រឿង​ចាំបាច់ ។ ប្រសិន​នោះ​ជា​មហារីក​, ការរកឃើញ​ឆាប់​នោះ កាន់តែ​មានលទ្ធភាព​ព្យាបាល​ជា ។​

​ប្រសិន​អ្នក​ធ្លាប់បាន​ទៅ​ជួប​វេជ្ជបណ្ឌិត តែ​រោគសញ្ញា​បែរជា​បាត់​ទៅវិញ​, ប្រការ​សំខាន់​គឺ​អ្នក​ត្រូវ​ជួប​វេជ្ជបណ្ឌិត​ឡើងវិញ ក្រោយ​១​សប្តាហ៍​ទៀត ។​

​ប្រសិន​មាន​រោគសញ្ញា​ណាមួយ​ខាងក្រោម​នេះ​, ចូរ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាបន្ទាន់ ។​

​រោគសញ្ញា​ត្រូវ​យកចិត្តទុកដាក់​

  • ហូរឈាម​មិន​ច្បាស់​មូលហេតុ​៖ ការហូរ​ឈាម​មិន​បកស្រាយ​បាន ជា​សញ្ញា​មួយ​បង្ហាញថា មានរឿង​អ្វី​នោះ​មិនល្អ ។ រឿងនេះ​អាច​រួមមាន​បត់ជើងតូច ឬ បន្ទោរ​បង់​ចេញឈាម​, ខាក ឬ ក្អួត​ចេញឈាម ។ ចំពោះ​ស្ត្រី មាន​បន្ថែម​ហូរឈាម​តាម​ទ្វារមាស​នៅ​ចន្លោះ​ខួប​រដូវ​, ក្រោយពេល​រួមភេទ ឬ ក្រោយពេល​អស់​រដូវ ។​
  • ស្រក​ទម្ងន់​៖ ប្រសិន​សុខៗ​ស្រាប់តែ​ស្រក​ទម្ងន់​ដោយ​មិន​ច្បាស់​មូលហេតុ​, ចូរ​និយាយប្រាប់​វេជ្ជបណ្ឌិត​ភ្លាម ។​
  • ដុំ​សាច់​៖ ប្រសិន​អ្នក​សង្កេតឃើញ​ដុំ​សាច់​មួយ មិន​ច្បាស់​ពី​មូលហេតុ ឬ ហើម​នៅត្រង់​ណាមួយ​លើ​រាងកាយ ចូរ​ប្រាប់​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​តើ​ដុំ​សាច់​នោះ កើតឡើង​យូរ​ប៉ុនណា ហើយ​វា​កំពុងធំ​ឡើង​ឬទេ ឬ មាន​បង្ក​ការពិបាក​ទ្រាំ ឬ អត់ ។​
  • ឈឺចាប់​៖ ប្រសិន​កើតការ​ឈឺចាប់​មិន​បកស្រាយ​បាន​នៅ​កន្លែង​ណាមួយ​នោះ លើ​រាងកាយ​អូសបន្លាយ​ក្នុង​៣​សប្តាហ៍​ឡើងទៅ ។​
  • អស់កម្លាំង​ខ្លាំង​៖ និយាយប្រាប់​វេជ្ជបណ្ឌិត តែ​ប្រសិន​អ្នកមាន​អារម្មណ៍​អស់កម្លាំង​ជាង​ធម្មតា​ក្នុង​១​រយៈពេល ពុំមាន​មូលហេតុ​ច្បាស់លាស់ ។​
  • ស្នាមដំបៅ​មួយ​មិន​សះ​៖ ប្រសិន​អ្នកមាន​ដំបៅ​ក្នុង​បំពង់ក ឬ ដំបៅ​មាត់ មិន​សះ​ក្រោយ ២ ទៅ ៣ សប្តាហ៍ ចូរ​ប្រញាប់​ទៅពិនិត្យ​សុខភាព ។​
  • ការប្រែប្រួល​របស់​ប្រជ្រុយ​៖ អ្នក​សង្កេតឃើញ​ប្រជ្រុយ​ថ្មី​មួយ ប្រែប្រួល​ខុសធម្មតា នឹង​ប្រជ្រុយ​មាន​ស្រាប់ ឬ ការប្រែប្រួល​លើ​ស្បែក ។​
  • ក្អក​ជាប់​រហូត​៖ ប្រាប់​វេជ្ជបណ្ឌិត ប្រសិន​អ្នក​ក្អក​អូសបន្លាយ​ជាង ៣ សប្តាហ៍ ឬ ប្រសិន​អាកា​រៈ​ក្អក​ស្រាប់តែ​ប្រែជា​ធ្ងន់​ជាង ។​
  • សម្លេង​ស្អក​៖ អ្នក​អាច​ស្អក​សម្លេង ប្រសិន​កើត​ផ្តាសាយ​, តែ​ប្រសិន​វា​អូសបន្លាយ​ជាង ៣ សប្តាហ៍ ឬ ប្រសិន​ពិបាក​ដកដង្ហើម​ដោយ​គ្មាន​មូលហេតុ ឬ អកា​រៈ​ស្អក​ប្រែជា​ធ្ងន់​ជាង ។​
  • ប្រែប្រួល​ទម្លាប់​បន្ទោ​រប​ង់​៖ មាន​របស់​ច្រើនយ៉ាង​អាចធ្វើ​ឲ្យ​លាមក​រាវ ឬ រាករូស​, តែ​ប្រសិន​វា​អូសបន្លាយ​ក្នុង​៣​សប្តាហ៍​ឡើងទៅ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ។​
  • ពិបាក​បត់ជើងតូច​៖ ប្រាប់​វេជ្ជបណ្ឌិត ប្រសិន​អ្នកមាន​បញ្ហា​ណា​មួយពេល​បត់ជើងតូច ដូចជា​រាន់​នោម​ភ្លាមៗ ឬ ឈឺ​ពេល​បត់ជើង​នោម ។​
  • ពិបាក​លេប​៖ ប្រសិន​លំបាក​លេប ឬ ទំពា ឬ មាន​អារម្មណ៍​មាន​របស់​អ្វី​នោះ​ជាប់​ក្នុង​បំពង់ក ។​
  • ពិបាក​រំលាយ​អាហារ និង​ភើ​ក្តៅ​៖ គួរ​ជួប​វេជ្ជបណ្ឌិត​ជាប្រចាំ ប្រសិន​មាន​អា​ការៈពិបាក​រំលាយ ឬ ភើ​ក្តៅ អម​នឹង​ការឈឺចាប់ ។​
  • បែកញើស​ពេលយប់​៖ បែកញើស​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​សើម​ជោគ​សំលៀកបំពាក់​នៅពេល​យប់ ជា​សញ្ញា​ព្រមាន​ហានិភ័យ​សុខភាព​ដែល​អ្នក​គួរ​យកចិត្តទុកដាក់ ៕ ប្រែ​សម្រួល​: រតនៈ​
#