សញ្ញា​ដំបូង​នៃ​បញ្ហា “​អូ​ទី​ស​ហ្សឹ​ម​”

978
ចែករម្លែក

​បណ្ឌិត្យសភា​ពេទ្យ​កុមារ​អាមេរិក​និយាយថា អូ​ទី​ស​ហ្សឹ​ម អាច​ត្រូវបាន​គេ​រកឃើញ​តាំងពី​វ័យ ក្មេង​ដោយ​ការយកចិត្តទុកដាក់​លើ​ជំនាញ​សង្គម និង​ភាសា​របស់​កូន​អ្នក​។​

​បណ្ឌិត្យសភា​ពេទ្យ​កុមារ​អាមេរិក​បានកត់សម្គាល់​ឃើញថា ប៉ុន្តែ​កុមារ​ទាំងអស់​ដែលមាន​បញ្ហា អូ​ទី​ស​ហ្សឹ​ម​នឹង​មិនមាន​រោគសញ្ញា ឬ​ភាព​ធ្ងន់ធ្ងរ​ដូចគ្នា​នោះទេ​។​

​ទោះជា​យ៉ាងណា បណ្ឌិត្យសភា​នេះ​បាន​និយាយថា ឪពុកម្តាយ​គួរតែ​ត្រួតពិនិត្យ​ជាពិសេស សម្រាប់​សញ្ញា​ព្រមាន​ដែល​អាច​បញ្ជាក់ថា​កូនអ្នកមាន​បញ្ហា​អូ​ទី​ស​ហ្សឹ​ម ៖

​ក្មេង​អាយុ ១២ ខែ​ដែលមាន​បញ្ហា​អូ​ទី​ស​ហ្សឹ​ម ប្រហែលជា​មិន​ងាក​មក​មើល​ឈ្មោះ​របស់គេ​ទេ ទោះបីជា​ត្រូវបាន​គេ​ហៅ​ច្រើនដង​ក៏ដោយ​។​

​ក្មេង​អាយុ ១៨ ខែ​ដែលមាន​និយាយ​យឺត​ជាង​ធម្មតា​អាច​ចង្អុលបង្ហាញ ធ្វើ​កាយវិការ ឬ​ប្រើ​ទឹកមុខ ដើម្បី​ទូទាត់​ការពន្យារពេល​ការនិយាយ​របស់គេ​។​

​ក្មេង​អាយុ ១៨ ខែ ការនិយាយស្តី​មានកំណត់ ដើម្បី​និយាយ​ឡើងវិញ​នូវ​អ្វីដែល​គេ​បានលឺ​នៅ ក្នុង​ទូរទស្សន៍ ឬអ្វី​ដែល​ទើបតែ​ត្រូវបាន​គេ​និយាយប្រាប់​។​

​ក្មេង​អាយុ ២៤ ខែ​ប្រហែលជា​មិន​ធ្វើ​ឲ្យ​ប្រើ​ភ្នែក​ដើ​ម្ប​ទំនាក់​ទំ​ង​ឬ​មិន​រីករាយ​ក្នុង​ការលេង​ជាមួយ គ្នា​ទេ​៕ ដោយៈ health.com.kh