សញ្ញា​ព្រមាន​ជំងឺមហារីក ១៥​យ៉ាង​ដែល​អ្នក​មិនសូវ​ខ្វល់​រហូតដល់​យឺត​ពេល​នឹង​ព្យាបាល​

408

​រាងកាយ​របស់​មនុស្ស​យើង​គឺមាន​មធ្យោបាយ​របស់ខ្លួន​ក្នុងការ​ប្រាប់​ឲ្យ​យើង​ដឹងថា​មាន​អ្វីមួយ​មិនធម្មតា​ឬ​អត់​កើតឡើង ប៉ុន្តែ​មនុស្ស​យើង​ច្រើន​ទែ​មិនសូវ​ខ្វល់​អំពី​វា​ដោយសារតែ​វា​ជា​អ្វីដែល​អាចជា​ទៅវិញ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ករណីខ្លះ វា​អាចជា​អ្វីដែល​ទាក់ទង​នឹង​ជំងឺមហារីក​កំពុងតែ​លូតលាស់ ហើយ​មិនអាច​ព្យាបាល​បាន​បើសិនជា​ទុក​យូរ​។​

​ខាងក្រោម​នេះ​គឺជា​អា​ការៈព្រមាន​នៃ​ជំងឺមហារីក​មួយចំនួន​ដែល​អ្នក​គួរតែ​ខ្វល់ខ្វាយ​ចាប់ពីពេលនេះ​ទៅ​៖

– លាមក​ចាប់ផ្តើម​មានការ​ប្រែប្រួល​លក្ខណៈ ទំហំ ក្លិន ឬ​ចំណង​ដង​នៃ​ការ​បន្ទោបង់​
– ទឹកនោម​មានការ​ប្រែប្រួល​ចាប់តាំងពី​នោម​ឈឺ រហូតដល់​នោម​ចេញ​តិចៗ​
– មានការ​ឈឺចាប់​នៅលើ​ស្បែក​ខុសធម្មតា​
– ការមើលឃើញ​ឈាម​នៅក្នុង​ទឹកនោម ឬ​លាមក​
– មាន​ដុំ​សាច់​ក្នុង​ស្បែក​
– ក្រពះ​ចេះតែ​មិន​កិន​អាហារ​បានល្អ​
– ប្រជ្រុយ​ចាប់ផ្តើម​មានការ​ប្រែប្រួល​រូបរាង ទំហំ និង​ពណ៌​
– ដុះ​រោម​នៅ​កន្លែង​ខុសធម្មតា​
– ស្បែក​ប្រែប្រួល អាច​ទៅជា​ខ្មៅ លឿង ឬ​ក្រហម​
– មាន​អារម្មណ៍​ថា​មិនមាន​ផាសុកភាព ឬ​ឈឺចាប់​ជាប់​នៅ​ក្បាល ឬ​ខ្នង​
– ការ​ក្តៅខ្លួន​ញឹកញាប់​ខុសពី​ធម្មតា​
– ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​ជាពិសេស​មិនមាន​ការប្រែប្រួល​ចំណង់​អាហារ​
– ក្អក​ជាប់​រហូត​យូរ​ជាង ២ ទៅ​៣​សប្តាហ៍​
– ឡើង​កូនកណ្តុរ​
– អស់កម្លាំង​ខុសធម្មតា​៕ ដោយ​: www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​