សញ្ញា​ព្រមាន​បស់​ជំងឺមហារីក​លំពែង​

1945
ចែករម្លែក

មហារីក​លំពែង​ចាប់ផ្តើម​នៅ ជាលិកា​របស់​ក្រពេញ​លំពែង​នៅ​ផ្នែក ខាងក្រោម​ក្រពះ​។ កោសិកា ក្នុង​ក្រពេញ លំពែង​ចាប់ផ្តើម​គុណ​ឡើង​ផុតពី​ការ គ្រប់គ្រង និង​នាំ​ដល់​ដុំ​សាច់​មហារីក ។​
​ ​
​មហារីក​លំពែង​អាចធ្វើឱ្យ​ថម ថយ​មុខងារ​សំខាន់​២​របស់​ក្រពេញ​លំពែង គឺ​បញ្ចោ​ញ​អង់​ហ្ស៊ី​ម​ជំនួយ រំលាយ​អាហារ និង​បញ្ចោ​ញ​អាំង​ស៊ុយ​លីន​ជួយ​បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម ។ ជំងឺ​នេះ​ច្រើន​មាន ឥទ្ធិពល​ទៅដល់​មនុស្ស​អាយុ​លើស ៤៥ ឆ្នាំ ។ មនុស្ស​វ័យក្មេង​ក៏មាន​ហានិភ័យ​កើត​ជំងឺ​នេះដែរ ។​
​ ​
​ជំងឺមហារីក​ក្រពេញ​លំពែង​ជា ជំងឺ​មួយ​ពិបាក​ដឹង​ដោយសារ​វា​វាយប្រហារ និង​រីកចម្រើន​យ៉ាង​ស្ងៀម ស្ងាត់ ។ អ្នកជំងឺ​សឹងតែ​គ្រប់គ្នា​មិន​រកឃើញ​រោគសញ្ញា​ដំបូង​រហូត​ដល់ពេល​រាងកាយ​មានរឿង​អ្វី ខុស​ប្រក្រតី​នោះ ជំងឺ​បាន​ឈានដល់​ដំណាក់កាល​យឺត​ពិបាក​ព្យាបាល ។ វា​ត្រូវបាន​ចាត់​ចូល ក្នុង​ក្រុម​ជំងឺមហារីក​មាន​អត្រា​ស្លាប់​ខ្ពស់បំផុត ។ ប្រសិន​រកឃើញ​ទាន់ពេល​អ្នក ជំងឺ​មានឱកាស​ព្យាបាល​មាន​ប្រសិទ្ធភាព ។​
​ ​
​ខាងក្រោម​នេះ​ជា​សញ្ញា​ព្រមាន មុន​របស់​មហារីក​លំ​ពែង ដែល​អ្នក​មិន ត្រូវ​មើលរំលងៈ​

•​ឈឺពោះ និង​ខ្នង​ខាងក្រោម​

​នេះ​ជា​រោគសញ្ញា​ដំបូង​មួយ របស់​មហារីក​ក្រពេញ​លំពែង ។ ដំបូង នឹងមាន​អារម្មណ៍​ឈឺ​នៅ​តំបន់​ពោះ ខាងលើ ហើយ​សន្សឹមៗ​នឹង​រាល​ទៅ ប៉ែក​ខាងក្រោយ ។​
​ ​
លឿង​ស្បែក ឬ ភ្នែក​
​ធម្មតា​អ្នក​កើត​មហារីក​ក្រពេញ លំពែង​ច្រើន​មាន​ស្បែក​លឿង ។ ស្បែក​លឿង​អាច​បង្ក​រមាស់​នៅ​ដៃជើង ពិសេស​នៅ​បាតដៃ និង​បាតជើង ។ មូលហេតុ គឺ​កោសិកា​មហារីក​ទប់ស្កាត់​បំពង់​នាំ​ទឹកប្រមាត់​, បណ្តាលឱ្យមាន​ការប្រមូល​ផ្តុំ​របស់​ប្រមាត់​ក្នុង​ថ្លើម ។​
​•
ស្រក​ទម្ងន់​លឿន​

​នេះ​ជា​រោគសញ្ញា​មួយ​គួរឱ្យ ចាប់អារម្មណ៍​របស់​ម​ហា​រីក​លំពែង ។ អ្នក​ស្រក​ទម្ងន់​ពេល​ដុំ​សាច់​មហារីក រាលដាល​ដល់​ផ្នែក​ផ្សេងៗ និង​ធ្វើឱ្យ​ចុះ ខ្សោយ​មុខងារ​របស់​វា​បណ្តាលឱ្យ​ការ រំលាយ​អាហារ​ខ្សោយ និង​បរិភោគ​មិន ឆ្ងាញ់ ។ ស្រក​ទម្ងន់​លឿន​ជា​រោគសញ្ញា ច្បាស់លាស់​មួយ​របស់​មហារីក​ក្រពេញ លំពែង ។​
​ ​
•​ចង់​ក្អួត​និង​ក្អួត​
​ដុំ​សាច់​រីកចម្រើន​អាចធ្វើឱ្យ​ស្ទះ ផ្នែក​មួយចំនួន​របស់​ផ្លូវ​រំលាយ​អាហារ និង​ជះឥទ្ធិពល​ដល់​ដំណើរ ការរំលាយ អាហារ​, បណ្តាលឱ្យ​ចង់​ក្អួត និង​ក្អួត ។​
​ ​
•​ប្រែប្រួល​ពណ៌​ទឹកនោម​
​ចំពោះ​អ្នក​កើត​មហារីក​លំពែង ពណ៌​ទឹកនោម​អាច​ប្តូរ​ទៅ​ពណ៌​ទឹកក្រូច​, ត្នោត ។ មូលហេតុ គឺ​ដុំ​សាច់​រីកចម្រើន ឥទ្ធិពល​ដល់​ប្រមាត់​បណ្តាលឱ្យ​សល់ សារធាតុ​ប៊ី​លី​រូ​ប៊ិន (​ពិ​លិ​រុ​បិ​ន​) ក្នុង​រាង កាយ ។ វា​អាច​លុកលុយ​ចូល​ទឹកនោម និង​ធ្វើឱ្យ​ពណ៌​ទឹកនោម​ប្រែជា​ងងឹត ជាង ។​
​ ​
•​ពណ៌​លាមក​ស្លេក​
​អ្នកនឹង​ឃើញ​ពណ៌​លាមក​ស្លេក និង​ធុំក្លិន​ខ្លាំង​ដោយសារ​ដុំ​សាច់​ទប់ ស្កាត់​មិនឱ្យ​ក្រពេញ​លំពែង​បង្កើត អង់​ហ្ស៊ី​ម​រំលាយ​អាហារ ។ កោសិកា មហារីក​ទប់ស្កាត់​ការរំលាយ​អាហារ ខ្លាញ់​, បណ្តាលឱ្យ​ទល់ខ្យល់​, ទល់ លាមក​, លាមក​ពណ៌​ត្នោត​….​។​
​ ​
•​ហើមពោះ​
​វត្តមាន​របស់​ដុំ​សាច់​មហារីក អាច​បង្ក​រោគសញ្ញា​រំលាយ​អាហារ ដូចជា​ហើមពោះ ។ រោគសញ្ញា​នេះ​កើត ឡើង​ពេល​ក្រពេញ​លំពែង​ចាប់ផ្តើម​បង្ក សម្ពាធ​លើ​តំបន់​ពោះ និង​ក្រពះ ។​
​ ​
បរិភោគ​មិន​ឆ្ងាញ់​
​អ្នកជំងឺ​មហារីក​លំពែង មាន អារម្មណ៍​បរិភោគ​មិន​ឆ្ងាញ់ និង​តឹង​ពោះ ទោះបី​បរិភោគ​តិចតួច ។ ដុំ​សាច់​រីក ចម្រើន​បង្ក​សម្ពាធ​លើ​ពោះវៀន​ខ្ចី ហើយ ដោយហេតុ​នោះ ទប់ស្កាត់​ផ្លូវ​រំលាយ អាហារ​ធ្វើឱ្យ​អ្នក​ធុញ​អាហារ​, បរិភោគ មិន​ឆ្ងាញ់ ៕ ប្រែ​សម្រួលៈ រតនៈ​