សណ្ឋាគារ​ជប៉ុន គ្រោង​បើក​បន្ទប់​បំពាក់​ម៉ាស៊ីន​បង្រៀន​បើក​យន្តហោះ​មិន​ធ្លាប់មាន​

285
ចែករម្លែក

សណ្ឋាគារ​មួយ​នៅ​អាកាសយានដ្ឋាន​ជប៉ុន គ្រោង​បើក​បន្ទប់​មួយ​បំពាក់​ដោយ​ម៉ាស៊ីន បង្រៀន​បើក​យន្តហោះ​មួយឈុត​យ៉ាង​ឡូយ​មិន​ធ្លាប់មាន​។
​ ​
​សណ្ឋាគារ Haneda Excel Hotel Tokyu ដែល​ស្ថិតនៅក្នុង​អាកាសយានដ្ឋាន​ហា​ណេ​ដា (Haneda Airport) ក្នុង​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ខាងលើនេះ​បាន​ដំឡើង​ម៉ាស៊ីន​បង្រៀន បើក​យន្តហោះ​ធុន Boeing 737 មួយឈុត​នៅក្នុង​បន្ទប់​រចនា​ថ្មី​សន្លាង​។​
​ ​
បន្ទប់​នេះ​គ្រោង​បើក​ចាប់ពី​ថ្ងៃទី​១៨ ខែកក្កដា ហើយ​ភ្ញៀវ​អាច​កក់​បាន​ដើម្បី​ទទួលយក បទពិសោធន៍​ហោះហើរ​រយៈពេល ៩០ នាទី ដោយមាន​គ្រូបង្ហាត់​ចាំ​ជួយ​។​
​ ​
ម៉ាស៊ីន​នេះ​នឹង​ផ្តល់​បទពិសោធន៍​ហោះហើរ​ដូច​ក្នុង​ហ្គេម​ទៅ​និង​មក​ចន្លោះ​អាកាស យានដ្ឋាន ហា​ណេ​ដា និង​អាកាសយានដ្ឋាន​អ៊ី​តា​មី (Itami Airport) ក្រុង​អូ​សា​កា ដោយ​ត្រូវ បង់ថ្លៃ ២៧៧ ដុល្លារ​ក្នុង​មួយ​លើក​។​
​ ​
បើ​បង់ ២៣៤ ដុល្លារ​បន្ថែម ភ្ញៀវ​អាច​ស្នាក់​នៅក្នុង​បន្ទប់​សម្រាប់​មនុស្ស​ពីរ​នាក់​មួយ​យប់ ប៉ុន្តែ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើ​ម៉ាស៊ីន​បង្រៀន​បើក​យន្តហោះ​ដោយ​គ្មាន​វត្តមាន​គ្រូបង្ហាត់​ឡើយ​៕ ប្រែ​សម្រួលៈ ខុម