សណ្ឋាគារ​ប្រណិត​១៨​ជាន់​នៅ​កន្លែង​យក​ថ្ម​ដែល​គេបោះបង់​ចោល​មួយ​ជិត​សម្ពោធ​

467

រមណីយដ្ឋាននិងសណ្ឋាគារ១៨ជាន់មួយត្រូវរំពឹងថានឹងបើកសម្ពោធនៅពាក់កណ្តាលខែនេះនៅក្នុងអតីតរណ្តៅយកថ្មជំរៅ៨៨ម៉ែត្រមួយនៅក្រុងសៀងហៃ ក្រោយពីសាងសង់អស់ពេលជាងដប់ឆ្នាំ។

យោងតាមផែនការ ភ្ញៀវអាចចូលសម្រាកនិងកម្សាន្តក្នុងសណ្ឋាគារតំលៃ២៩២លានដុល្លារ InterContinental Shanghai Wonderlandចាប់ពីថ្ងៃ១៥វិច្ឆិកា ។

ភ្ញៀវអាចកក់បន្ទប់ចាប់ពីឥឡូវសំរាប់ការចូលស្នាក់នៅចាប់ពីថ្ងៃ១៥វិច្ឆិកា តទៅតាមគេហទំព័រធ្វើដំណើរចិន​Alitrip ជាមួយនឹងតំលៃបន្ទប់មួយយប់ចាប់ពី២១៨,៤២០ដល់៤៨០ដុល្លារក្នុងមួយយប់

ដោយចំយ៉ុងចុះតាមជញ្ជាំងនៃរណ្តៅថ្មប្រៀបដូចជាទឹកធ្លាក់ក៏គួរអោយគយគន់ សណ្ឋាគារនេះមាន២ជាន់នៅលើដីនិង១៦ជាន់ក្រោយដី។ជាន់ក្រោមបំផុតរបស់វាទាបកំពូលសណ្ឋាគារខ្ពស់បំផុតក្នុងលោកJ Hotelដែលកំពុងសាងសង់នៅសៀងហៃជិត៧០០ម៉ែត្រ។

សណ្ឋាគារនេះមានភោជនីដ្ឋានក្រោមទឹកមួយនិងភ្ញៀវអាចមើលឃើញត្រីនៅបន្ទប់ពិសេសក្រោមទឹកដែលមានជញ្ជាំងកញ្ចប់ប្រវែង១៥ម៉ែត្រ។

រូបភាពបង្ហាញរណ្តៅយកថ្មដែលមិនទាន់អភិវឌ្ឍសង់សណ្ឋាគារនៅឆ្នាំ២០០៩និងសណ្ឋាគារកំពុងសាងសង់នៅឆ្នាំ២០១៦

គំនិតសាងសង់នេះស្នើឡើងដោយលោកស៊ូ រ៉ុងម៉ៅ ប្រធានក្រុមហ៊ុនShanghai Shimao Groupដែលបង្កើតសណ្ឋាគារប្លែកៗជាច្រើននិងចង់សង់វាមួនៅក្រុងសៀងហៃ។

សណ្ឋាគារផ្កាយ៥ ដែលត្រូវបានប្រជាជនមូលដ្ឋានហៅថា «សណ្ឋាគាររណ្តៅដីជ្រៅ» តាំងនៅភ្នំធៀនម៉ានៃក្រុងសៀងហៃ។រណ្តៅថ្មនេះត្រូវបានគេជីកយកថ្មលើកដំបូងនៅទសវត្សរ៍១៩៥០និងត្រូវបោះបង់ចោលនៅឆ្នាំ២០០០ ហើយលោកស៊ូ រ៉ុងម៉ៅ បានទិញយកវានិងស្នើបង្កើតសណ្ឋាគារនេះឡើងនៅឆ្នាំ២០០៦។

ជាមួយនឹងស្ថាបត្យករមកពីអង់គ្លេស និងចំណាយអស់ជាង២៩០លានដុល្លារ ទីបំផុតសុបិនរបស់ម៉ៅក្លាយជាការពិត។

ភ្ញៀវអាចកក់បន្ទប់ចាប់ពីឥឡូវសំរាប់ការចូលស្នាក់នៅចាប់ពីថ្ងៃ១៥វិច្ឆិកា តទៅតាមគេហទំព័រធ្វើដំណើរចិន​Alitrip ជាមួយនឹងតំលៃបន្ទប់មួយយប់ចាប់ពី២១៨,៤២០ដល់៤៨០ដុល្លារក្នុងមួយយប់៕ដោយ៖វាសនា