សណ្ឋាគារ​ភែ​លេស​ហ្គេ​ត​ហូ​ថេ​ល​&​រី​ហ្សេ​ត​ទទួលបាន​ពានរង្វាន់​សណ្ឋាគារ​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​២០១៩​នៅ​តំបន់​អាស៊ី​ពី​អឺរ៉ុប​

378
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ដោយបាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ការត្រួតពិនិត្យ​និង​វាយតម្លៃ​យ៉ាង​សុ​ក្រិត​និង​សម្រិតសម្រាំង​ពី​គណៈកម្មការ​នៃ​ស្ថាប័ន​PrixVillegiature​នៃ​ប្រទេស​បារាំង​សណ្ឋាគារ​«​ភែ​លេស​ហ្គេ​ត​ហូ​ថេ​ល​និង​រី​ហ្សត​»​របស់​ប្រទេស​កម្ពុជា​បានឈ្នះ​ពាន​ពានរង្វាន់​«​សណ្ឋាគារ​ដ៏​ល្អ​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​» (The Best Charming Hotel in Asia 2019)​កាលពី​ថ្ងៃទី​១៤ តុលា ឆ្នាំ​២០១៩ នៅ​Chateau De Ferrieres ប្រទេស​បារាំង​។​ក្នុង​ពិធី​ទទួល​រង្វាន់​នោះ​មានការ​ចូលរួម​ពី​សំណាក់ លោក​បណ្ឌិត ចែម វី​ឌ្យ៉ា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​បារាំង ។​

​ដោយឡែក​ពិធី​ប្រកាស​ពី​ការ​ឈ្នះ​ពានរង្វាន់​ជា​ផ្លូវការ​នៅ​កម្ពុជា​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ ហ្គេ​ត ហូ​ថេ​ល​និង​រី​ហ្សត​ផ្ទាល់​នៅ​រសៀល​ថ្ងៃទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​សូ​ម៉ា​រ៉ា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​,​លោកស្រី​ឆាយ​ស៊ីវ​លីន​ប្រធាន​សមាគម​ទី​ផ្នា​ក់​ងារ​ទេស​ចេ​ណ៍​កម្ពុជា​, លោក HUN FAZ នាយក​ប្រតិបត្តិ​នៃ​សណ្ឋាគារ Palace Gate Hotel & Resort’s, លោក​ធី​សុធា​អ្នកគ្រប់គ្រង​ទូទៅ​សណ្ឋាគារ​PalaceGateHotel&Resort’s​ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត​។​

ចំណងជើង​រូបថត​៖​សណ្ឋាគារ​ភែ​លេស​ហ្គេ​ត​ហូ​ថេ​ល​&​រី​ហ្សេ​ត​ទទួលបាន​ពានរង្វាន់​សណ្ឋាគារ​ដ៏​ឆ្នើម​ប្រចាំឆ្នាំ ២០១៩​នៅ​តំបន់​អាស៊ី​(​រូបៈ​សុផល​)

​លោក ធី​សុធា​អ្នកគ្រប់គ្រង​ទូទៅ​សណ្ឋាគារ​PalaceGate​បាន​មានប្រសាសន៍ថា​គណៈកម្មកា​រ​នៃ​ស្ថាប័ន Prix Villegiature មុននឹង​ជ្រើសរើស ឲ្យ​ទទួលបាន​ពានរង្វាន់ «The Best Charming Hotel in Asia 2019»​ក្នុងការ​ប្រកួតប្រជែង​នៅ​ប្រទេស​បារាំង​គឺ​គណៈកម្មការ​បាន​វាយតម្លៃ​ទៅលើ​កត្តា​រួមផ្សំ​សំខាន់ៗ​ចំនួន​ពីរ​, ទី​១ គឺ​ផ្តោតលើ​ស្ថាបត្យកម្ម​របស់​សណ្ឋាគារ ដែលមាន​ការផ្សារភ្ជាប់​ទៅនឹង វប្បធម៌ សាសនា ពី​បុរាណកាល​ជា​ប្រ​វ​តិ្ត​សាស្ត្រ​របស់​ខ្មែរ​និង​ទី​២​ការទទួលបាន​នូវ​ការពេញចិត្ត​និង​ការវាយតម្លៃ​ខ្ពស់​លើ​ផ្នែក​បម្រើ​សេវាកម្ម ជូន​ភ្ញៀវ​ដែល​បានមក​ស្នាក់នៅ​។​

​លោក​ធី​សុធា​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងទេសចរណ៍​និង​ទីភ្នាក់ងារ​ទេសចរណ៍​ដែល​បាន​ជួយ​ជំរុញ​សេវាកម្ម​ទេសចរណ៍ និង​វិធីសាស្ត្រ​ទាក់ទាញ​ទេសចរណ៍​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​។​​លោក HUN FAZ នាយក​ប្រតិបត្តិ​នៃ​សណ្ឋាគារ Palace Gate Hotel & Resorts បាន​ចាត់ទុកថា នេះ​ជា​មោទនភាព​និង​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​ដែលមាន​សណ្ឋាគារ​ប្រណិត​មួយ​នេះ​ដណ្តើមបាន​ពានរង្វាន់​ជា​សណ្ឋាគារ​ដ៏​ល្អ​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​លើ​ឆាក​អន្តរជាតិ​។​

​តាមរយៈ​ពានរង្វាន់​នេះ​ពិភពលោក​បាន​ស្គាល់​បានដឹង​អំពី​វប្បធម៌​អរិយធម៌​របស់​កម្ពុជា​។​ជាពិសេស​បានដឹង​ថាក​ម្ពុ​ជាមាន​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ដែលមាន​ការ​ឌី​ហ្សា​ញ​យ៉ាង​ប្រណីត​បែប​ខ្មែរ និង​សេវាកម្ម​ល្អ​។​លោក​រំពឹងថា ៖ ភ្ញៀវ​អឺរ៉ុប អាស៊ី​និង​ជាតិ​សាសន៍​ផ្សេងៗ​ទៀត​នឹង​មក​ទស្សនកិច្ច​កម្ពុជា កាន់តែច្រើន​។​

​សូម​ជម្រាប​ផងដែរ​ថា​៖​នៅ​ឆ្នាំ​២០១៨​សណ្ឋាគារ​ភែ​លេស​ហ្គេ​ត​ហូ​ថេ​ល​&​រី​ហ្សត​ត្រូវបាន​ជ្រើសរើស​ជា​សណ្ឋាគារ​ដែល មានការ​រចនា​ផ្ទៃ​ខាងក្នុង​ល្អ​បំផុត​(TheBestHotelInteriorDesign)​ប្រចាំ​តំបន់​អាស៊ី​បូ​ពា និង​ពានរង្វាន​ជាច្រើន​ផ្សេងរ​ទៀត​។​លោក​សូ​ម៉ា​រ៉ា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ថ្លែង​កោតសរសើរ​ចំពោះ​សណ្ឋាគារ​PalaceGateHotel&Resort’s​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បម្រើ​ជូន​នូវ​សេវាកម្ម​ក៏ដូចជា​ប្រ​ណិ​ប​ត្តិ​បដិសណ្ឋាកិច្ច​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​ខ្ជាប់ខ្ជួន​រហូត​ឈ្នះ​ពានរង្វាន់​ពី​ប្រទេស​បារាំង​។

លោក​បាន​សង្កត់ធ្ងន់ថា​សណ្ឋាគារ​ដែល​អាច​ទទួល​បានការ​ចាប់អារម្មណ៍​និង​អាច​ឈ្នះ​ពាន​បាន​គឺមាន​លក្ខណៈពិសេស​ចំនួន​៣​ទី​១​គឺ​ការដាក់​ឈ្មោះ​,​ទី​២​ទីតាំង​និង​ទី​៣​គឺ​សេវាកម្ម​ហើយ​កត្តា​ទាំងនេះ​ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មកកាន់​ប្រទេស​កម្ពុជា​បាន​កាន់តែច្រើន​ផងដែរ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើងថា​៖​ការទទួលបាន​ពានរង្វាន់​ពី​អឺរ៉ុប​ជាពិសេស​ពី​ប្រទេស​បារាំង​មិនមែន​សាមញ្ញ​ទេ​ព្រោះ​មានការ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​និង​តឹងរ៉ឹង​ណាស់​។​ដូច្នេះ​នេះ​ជា​សមិទ្ធផល និង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​សណ្ឋាគារ​ភែ​លេស ហ្គេ​ត ហូ​ថេ​ល និង រី​ហ្សត​។​

​ចំណែក​លោកស្រី​ឆាយ​ស៊ីវ​លីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​ការទទួលពាន​ពានរង្វាន់​«​សណ្ឋាគារ​ដ៏​ល្អ​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​»​របស់​សណ្ឋាគារ​ភែ​លេស ហ្គេ​ត ហូ​ថេ​ល​និង​រី​ហ្សត​គឺជា​ការចូលរួមចំណែក​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​។​មិនតែប៉ុណ្ណោះ​បាន​ជួយ​ផ្សព្វផ្សាយ​ស្ថាបត្យកម្ម​និង​វប្បធម៌​របស់​ខ្មែរ​ដែល​នេះ​ជា​ចំណែក​ដ៏​សំខាន់​ចូលរួម​ទាក់ទាញ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​៕S/