សណ្ឋាគារ​មួយ​របស់​ជប៉ុន​ផ្តល់ជូន​ស្បែកជើង​ឆ្លាត អាច​បញ្ចេញ​កង់​បើក​ទៅរក​កន្លែង​ទុកដាក់​ស្បែកជើង​ដោយ​ខ្លួន​វា​យ៉ាង​មាន​របៀប​

1255
ចែករម្លែក

​បច្ចុប្បន្ន ក្រុមហ៊ុន Nissan បាន​បង្កើត​នូវ​ស្បែកជើង​ចត​ដោយ​ខ្លួនឯង​ថ្មី​សន្លាង​ជាច្រើន​ប្រភេទ​។​

​ដោយ​ប្រើ​ប្រព័ន្ធ ProPilot Park ដូចគ្នា​ក្នុង​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​របស់​ក្រុមហ៊ុន Nissan ស្បែកជើង “​ឆ្លាត​” មាន​ឧបករណ៍​ចាប់​សញ្ញា​រូបភាព (Sensor) ម៉ូ​ទ័​រ និង កង់​បង្កប់​។​

​ជាមួយនឹង​បច្ចេកវិជ្ជា​នេះ ស្បែកជើង​បែប​ប្រពៃណី​នេះ​ឥឡូវ​អាច​ទុកដាក់​ដោយ​ខ្លួនឯង​យ៉ាង​មាន​សណ្តាប់ធ្នាប់ នៅ​ទីតាំង​ដែល​បានកំណត់​ទុកជាមុន ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​ប៉ុណ្ណោះ​។​

​ស្បែកជើង​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ហា​កូ​ណេ (Hakone) ស្ថិតនៅ​ភាគ​និរតី​ទីក្រុង​តូ​ក្យូ​ប្រមាណ ៧៥ គីឡូម៉ែត្រ ក្បែរ​តំបន់​ទេសភាព​ភ្នំ ហ្វូ​ជី ដ៏​ល្បីល្បាញ​របស់​ជប៉ុន​៕ ដោយ៖ កញ្ញាដាលីស

ស្បែកជើង​ឆ្លាត​ផលិត​ដោយ​ក្រុមហ៊ុន Nissan អាច​ចត​នៅ​កន្លែង​ទុកដាក់​ស្បែកជើង​ដោយ​ខ្លួន​វា​បាន