សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ថ្មី​មួយ​បើក​ដំណើរការ​នៅ​ក្រុងព្រះសីហនុ​

1279
ចែករម្លែក
  • 2
    Shares

ដោយ​:​ច្រាយ ចំណាន​/​ភ្នំពេញ​: សណ្ឋាគារ​ប្រណីត​ថ្មី​មួយ​លំដាប់​ផ្កាយ​ប្រាំ បាន​បើក​ដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែល​កំពុងមាន​ការរីក​ចម្រើន និង​កំពុង​ប្រឈម​ការខ្វះខាត​បន្ទប់​ជាប់​ជាប្រចាំ​នេះ​។​

សណ្ឋាគារ​ផ្កាយ​ប្រាំ​ដែល​ទើប​បើក​ដំណើរការ​(​រូបថត​ឯកសារ​)

​ ​អគ្គនាយក​ក្រុមហ៊ុន​Prince Real Estate Group លោក​លី មីន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​សម្ពោធ​សណ្ឋាគារ​ព្រី​នស៍​ថា​ម​លំដាប់​ផ្កាយ​ប្រាំ កាលពី​ចុង​សប្ដាហ៍​មុននេះ​ថា ក្រុមហ៊ុន បាន​យក​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ជា​ចម្បង និង​មាន​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ឧស្សាហកម្ម​ស្របតាម​បទដ្ឋាន​អន្តរជាតិ មាន​សហគ្រាស​ដឹកជញ្ជូន​ចម្រុះ បានក្លាយ​ខ្លួន ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លំដាប់​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា និង​ជា​ក្រុមហ៊ុន​បាន​បង្កើតឡើង​នូវ​បណ្តុំ​អគារ ដែលជា​និមិត្តសញ្ញា​សំខាន់ៗ​របស់​កម្ពុជា​ផងដែរ​។​
​លោក​បន្តថា “​ក្រុមហ៊ុន​នេះ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ មកដល់​បច្ចុប្បន្ន បាន​បង្កើត​គម្រោង​សំខាន់ៗ​ជាច្រើន ដោយបាន​បោះទុន​ចំនួន​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ មាន​ដី​បម្រុង​ទុក​ជាង​មួយ​ពាន់​ហិកតា សម្រាប់ធ្វើ​ការអភិវឌ្ឍ និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ចំនួន​២១​ក្រុមហ៊ុន​”​។ លោក​បន្តថា “​ក្រុមហ៊ុន​នឹង​បន្ដ​អភិវឌ្ឍន៍​ខ្លួន ពង្រីក​ទុនវិនិយោគ​អចលន ទ្រព្យ​នេះ រហូតដល់​១០០​ពាន់​លាន​ដុល្លារ​នាពេល​អនាគត​”​។​

​អភិបាលខេត្ដ​ព្រះសីហនុ លោក​យន្ត មីន បាន​ថ្លែងថា អគារ​សណ្ឋាគារ​ស្កឹមស្កៃ​នេះ ពិតជា​បាន​ចូលរួម ចំណែក​សេចក្ដី ត្រូវការ​របស់​ខេត្ដ​នូវ​អគារ​សម្រាប់​ភ្ញៀ​ទេសចរ​ស្នាក់នៅ​លម្ហែ​កម្សាន្ដ និង​ជា​មុខមាត់​សម្រាប់​ខេត្ដ​ព្រះសីហនុ​ផងដែរ ដែល​បាន ទទួល​នូវ​ការវិវត្ត​លើ​វិស័យ​សេវា​ទេសចរណ៍​នេះ​។ លោក​បន្តថា ការចូលរួម​ពី​វិស័យ​ឯកជន​ពិតជា​កត្ដា​សំខាន់​ណាស់ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ឲ្យ មាន​ចីរភាព​។​
​លោក​បន្តថា ការបើក​សម្ពោធ​សណ្ឋាគារ​ព្រី​នស៍ ថា​ម នាពេលនេះ​ជា​សក្ខីភាព​ថ្មី​មួយទៀត​នៃ​តួនាទី​ដ៏​មានតម្លៃ​របស់​ផ្នែក​ឯកជន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ច្បាប់ ស្ដីពី​ទេសចរណ៍ រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម តាមរយៈ​ការបង្កើត​ការងារ​ដោយផ្ទាល់ និង​បង្កើត​ការងារ​ដោយ​ប្រយោល​ជាច្រើន​ទៀត ព្រមទាំង​ចូលរួមចំណែក​លើក​កំពស់​មុខ​មាត់ខត្ដ​ព្រះសីហនុ​ផងដែរ​។​

​លោក​ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេ​សចណ៍ បាន​រំពឹងថា នៅ​ឆ្នាំ​២០៣០ ខេត្ដ​ព្រះសីហនុ នឹង​អាច​ស្រូបយក​ភ្ញៀវ​ទេស ចរ​អន្ដរជាតិ ជិត​២​លាន​នាក់ និង​ភ្ញៀវ​ជាតិប្រមាណ​៣​លាន​នាក់ ដូច្នេះ​ខេត្ត​នេះ​មាន​តម្រូវការ​បន្ទប់​សណ្ឋាគា​រ ប្រមាណ​បី​ម៉ឺន​បន្ទប់​បន្ថែមទៀត​នាពេល​អនាគត​៕SRN