សណ្ឋាគារ​អណ្ដែត​ទឹក​ដែល​គេ​ទន្ទឹងរង់ចាំ​យូរ​មកហើយ​នៅ​ស៊ុយអែត​ចាប់ផ្តើម​ទទួល ការ​កក់​បន្ទប់​ហើយ​

129
ចែករម្លែក

​សណ្ឋាគារ​អណ្ដែត​ទឹក ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នៅ​ខេត្ត​ឡាប​លែ​ន (Lapland)​ប្រទេស​ស៊ុយអែត​ដែល​ផ្តល់​ទេសភាព​យ៉ាង​ស្រស់បំព្រង​គួរ​ជាទី​មនោ​រម្យ នោះ ពេលនេះ​ចាប់ផ្តើម​ទទួល​ការ​កក់​បន្ទប់​ហើយ​។
​ ​
សណ្ឋាគារ​ស្ប៉ា​ពេញៗ​មួយឆ្នាំ​ដែលមាន​ឈ្មោះថា Arctic Bath នេះ​អណ្ដែត​លើ​ទន្លេ Lule River នៅ​រដូវក្ដៅ ហើយ​វា​នឹង​នៅ​នឹង​មួយកន្លែង នៅពេល​ទឹកទន្លេ​នេះ​ចាប់ផ្តើម កក​នៅ​រដូវរងា​។
​ ​
សណ្ឋាគារ​នេះ​មាន​បន្ទប់​អណ្ដែត​ទឹក​ចំនួន ៦ ហើយ​ក៏មាន​បន្ទប់​ចំនួន ៦ ទៀត​ដែរ​នៅ លើដី​គោក​។ សណ្ឋាគារ​នេះ​នឹង​បើក​ដំណើរការ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០​ដោយ​ថ្លៃ​បន្ទប់ ចាប់ផ្តើម​ពី ១.០០០ ដុល្លារ​ក្នុង​មួយ​យប់​៕