សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់​កោះ​សាមុយ​រៃអង្គាស​ថវិកា​បាន​ចំនួន​១,៨​លាន​បាត​នៅក្នុង​ពិធី​បង្ហាញ​ម៉ូត

509
ចែករម្លែក

ដោយៈ​សុផល​/​ប្រទេស​ថៃ​៖​សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់ កោះ​សាមុយ បាន​ប្រារព្ធ​ពិធី​បង្ហាញ​ម៉ូតL’OfficielFashionDestination2019​ដ៏​អស្ចារ្យ​មួយ​នៅ​ថ្ងៃទី​២៦,២៧​និង​២៨​ខែមេសា​កន្លងទៅនេះ​។​កម្មវិធី​នេះ​រៃអង្គាស​ថវិកា​បាន​សរុប​ចំនួន​១,៨​លាន​បាត​សម្រាប់​មូលនិធិ​សប្បុរសធម៌​ប្រទេស​ថៃ​បាន​នុ​ន​ថា​ផុ​ម (Baan Nontapum) និង​មូលនិធិ​វះកាត់​ជំងឺ​កុមារ​។

​ចំនួន​ទឹកប្រាក់​ដែល​បានមកពី​ការ​រៃអង្គាស​ពី​កម្ម​ពិធី​ឆ្នាំនេះ​បាន​កើនឡើង​៤០​ភាគរយ​ធៀប​ទៅនឹង​ឆ្នាំមុន​ហើយ​ថវិកា​ទាំងនេះ​នឹងត្រូវ​បានប្រគល់​ឲ្យ​មណ្ឌល​ជនពិការ​ប្រទេស​ថៃ​បាន​នុ​ន​ថា​ផុ​ម (Baan NontapumHome)​និង​កុមារ​មាន​ជំងឺ​បេះដូង​ដែល​ត្រូវ​ទទួល​ការវះកាត់​ឲ្យ​បាន​ទាន់ពេលវេលា​។

​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍ L’OfficielFashionDestination2019​នេះ​ត្រូវបាន​ចូលរួម​ដោយ​តារា​ល្បីៗ​ជាច្រើន រូប​រួមមាន​តារា​ស្រី​កំពូលៗ និង​បុគ្គល​ឆ្នើម​ប្រចាំ​ប្រទេស​ថៃ Araya “Chompoo” Alberta Hargate, Kanyawee ”Thanaerng” Songmuang, Arisara“Dew” Thongborisut, Chalida“Mint” Vijitvongthong ។​

ស្នាដៃ​សិល្បៈ​របស់ Jitsing Somboon, Kanachai “Kit” Bencharongkul, Jirayu “Got” Tantrakul, Lik Sriprasert, Virunan Chiddaycha និង​ElizabethRomhild​ត្រូវបាន​ដេញថ្លៃ​យ៉ាងខ្លាំង​ដោយ​ភ្ញៀវកិត្តិយស នៅក្នុង​កម្ម​ពិធី​បង្ហាញ​ម៉ូត​នេះ​។

​លោក​MichaelShin​នាយក​គ្រប់គ្រង​ទូទៅ​របស់​សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់​កោះ​សាមុយ​មានប្រសាសន៍ថា​“​វា​ជាការ​ទទួលខុសត្រូវរ​បស់​យើង​ក្នុងការ​ថែរក្សា​សម្រស់​ធម្មជាតិ​នៅ​កោះ​សាមុយ​នេះ​ដែល​បានមកពី​ការចូលរួម​ជា​លើកដំបូង​របស់​សហគម​ន៍​ស្ថិតនៅក្នុង​បរិយាកាស​ល្អ​។​យើង​ក៏បាន​ជួយ​អ្នក​នៅក្នុង​សហគម​រីកចម្រើន​ហើយ​ពួកគេ​ក៏​ជួយ​យើង​ឲ្យ​រីកចម្រើន​ផងដែរ​”​។​

​កម្មវិធី​បង្ហាញ​ម៉ូត​L’OfficielDestinatiion​ឆ្នាំ​២០១៩​នា​ចុង​សប្តាហ៍​កន្លងទៅនេះ​បានរួម​ចំណែក​ដើរតួ​យ៉ាងសំខាន់ ក្នុង​សហគមន៍ ហើយក៏​បាន​ចែក​រំ​ឡែក​សេចក្តីស្រឡាញ់​ជាច្រើន​នៅក្នុង​កម្ម​ពិធី​។ ដោយឡែក​សណ្ឋាគារ​នេះ​ក៏​កំពុងធ្វើការ​រួមចំណែក​ជួយ​សាងសង់​កន្លែង​លេង​កម្សាន្ត​សម្រាប់​សិស្ស​នៅ​សាលារៀន មួយ​ក្នុងប្រទេស​ថៃ​ផងដែរ​។

​សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់​កោះ​សាមុយ​(InterContinentalKohSamuiResort)​គឺជា​សណ្ឋាគារ​ដ៏​ប្រណីត​មួយ​នៅ​កោះ​សាមុយ​ប្រទេស​ថៃ​ហ៊ុំព័ទ្ធ​ដោយ​សួនច្បារ​ត្រូពិច​ខៀវស្រងាត់​ចំនួន​២២​ហិកតា​អម​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់បំព្រង​នៃ​ឈូង​សមុទ្រ​ថៃ​ក្បែរ​កោះ​ចំនួន​ប្រាំ​និង​ឧទ្យាន​ជាតិ​អាង​ថង​៕S/

​ចំណងជើង​រូបថត​៖​សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់​កោះ​សាមុយ​រៃអង្គាស​ថវិកា​បាន​ចំនួន​១.៨​លាន​បាត​នៅក្នុង​ពិធី​បង្ហាញ​ម៉ូត L’OFFICIEL FASHION DESTINATION ឆ្នាំ​២០១៩