សណ្ឋាគារ Temptation Cancun កន្លែង​សម្រាប់តែ​មនុស្ស​នៅ​លីវ​មក​មើល​ស្រីៗ​ដោះអាវ​

2087
ចែករម្លែក
  • 3K
    Shares

​បន្ទាប់ពី​បានឮ​អំពី “​ការសប្បាយៗ​ត្រេកត្រអាល​សម្រាប់​តែម​នុស្ស​ពេញវ័យ​” អាច​រកបាន​តែ​នៅ​សណ្ឋាគារ Temptation Cancun យើង​មិន​ប្រាកដ​ទេ​ថា​មាន​អ្វីខ្លះ​អាច​សប្បាយ​បាន​នៅ​រមណីយដ្ឋាន​ម៉ិ​ក​ស៊ិ​ក​ផ្តាច់មុខ​មួយ​នេះ​។​

​តើ​យើង​នឹងត្រូវ​ជួប​មនុស្ស​អាក្រាតកាយ​នៅលើ​ឆ្នេរ​? តើ​ពួក​អ្នក​ស្រាត​ននលគក​ទាំងនោះ​ពេញចិត្ត​នឹង​ឱ្យ​យើង​សម្លឹងមើល​ចំៗ​ពួកគេ​ទេ ឬ​តើ​វា​សមរម្យ​ទេ​ដែល​សួរសុខទុក្ខ​គ្នា​ទៅវិញទៅមក​ជាមួយ​ស្រីៗ​សិច​ស៊ី​ទាក់ទាញ​?

​ហើយ​តើ​ស្រី​កំដរ​ភ្ញៀវ​មាន​ស្លៀកពាក់​ខោអាវ​ទេ​នៅ​តុ​អាហារ​ពេល​ល្ងាច​? ដោយ​ផ្អែកលើ​អាយុ​របស់​យើង (​ខ្ពស់បំផុត ៥០ ឆ្នាំ​) និង​ស្ថានភាព​អាពាហ៍ពិពាហ៍​របស់​យើង (​នៅ​លីវ​) យើង​ឆ្ងល់​ថា​តើ​យើង​សម​នឹង​ចូល​សណ្ឋាគារ​នេះដែរ​ទេ ប៉ុន្តែ​នៅពេល​មកដល់ ការយល់ឃើញ​ពីដំបូង​របស់​យើង​គឺ​ខុស​ទាំងស្រុង​។​

​សណ្ឋាគារ Temptation Cancun គឺ​ពោរពេញ​ទៅដោយ​មនុស្ស​រីករាយ មនុស្ស​មាន​សេរីភាព មនុស្ស​មាន​វ័យ​រាង​ច្រើន​បន្តិច ដែល​ចង់​មាន​ពេលវេលា​ល្អ ផឹកស្រា​ក្រឡុក រីករាយ​អាំង​ថ្ងៃ និង​ក្រោក​ឡើងទៅ​ធ្វើ​អ្វីៗ​ផ្សេងទៀត​ដែល​ពួកគេ​ចូលចិត្ត​នៅ​ពីក្រោយ​ទ្វារ​បិទ​ជិត ប៉ុន្តែ​វា​មិនមែនជា​សណ្ឋាគារ​ស្រី​រាំ​ស្រាត​នោះទេ​។​

​មិនមាន​ការអនុញ្ញាត​ឱ្យ​ស្លៀកពាក់​ឈុត​ខោ​ទ្រនាប់​សិច​ស៊ី​ដើរហើរ​នៅ​ខាងក្រៅ​សណ្ឋាគារ​ឡើយ តែ​គេ​អនុញ្ញាតឱ្យ​ធ្វើដូច្នេះបាន​គឺ​អំឡុងពេល​ពិធីជប់លៀង​លេង​ក្នុង​អាងទឹក​ដូច​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស ឬ នៅលើ​កោះ​អ៊ី​ប៊ី​ហ្សា​របស់​អេ​ស្ប៉ា​ញ ដោយ​មិនមាន​សម្ពាធ​ថា​ចាំបាច់​ទាល់តែ​មាន​រាង​ស្អាត​ទើប​ងូតទឹក​សិច​ស៊ី​បាន​នោះឡើយ​។ គ្មាន​នរណាម្នាក់​ខ្វល់​ថា​តើ​អ្នកមាន​រូបរាង​បែបណា អាយុ​ប៉ុន្មាន ឬ​ពណ៌​សម្បុរ​បែបណា​នោះឡើយ ហើយក៏​គ្មាន​អ្នក​ខ្វល់​ថា​តើ​អ្នក​ស្លៀកពាក់​ឈុត​ប៊ី​គី​នី ឬ មិន​ស្លៀកពាក់​វា​នោះឡើយ​។

​សណ្ឋាគារ​នេះ​មិនមែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ (​មនុស្ស​មិន​គ្រប់​អាយុ ឬ លើស ៥០ ឆ្នាំ​មិន​អនុញ្ញាត​ទេ​) ហើយ​អ្នកនឹង​ឃើញ​ស្រីៗ​ដោះអាវ​ជាច្រើន​នៅ​ទីនោះ ប៉ុន្តែ​ប្រសិនបើ​ចូលចិត្ត​គយគន់​ស្រីៗ​បែបនេះ វា​ពិតជា​វេលា​ដ៏​អស្ចារ្យ​ដើម្បី​ទៅលេង​នៅ​ទីនោះ​។​

​ភ្ញៀវ​ភាគច្រើន​គឺ​វិល​ត្រឡប់មក​សណ្ឋាគារ​នេះ​ម្តងទៀត ហើយ​អត្រា​កក់​បន្ទប់​សណ្ឋាគារ​នេះ​គឺមាន​ខ្ពស់​ណាស់ ដោយមាន​ភ្ញៀវ​ភាគច្រើន​ទិញ​កាត​សមាជិក និង​វិល​មកវិញ​រៀងរាល់ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

សណ្ឋាគារ Temptation Cancun សម្រាប់​អ្នក​នៅ​លីវ​មក​កម្សាន្ត ស្ថិតនៅ​ម៉ិ​ក​ស៊ិ​ក