សណ្តំ, សណ្ឋាន, សក្តា, សង្កថា, ស័ង្កសី, ​សមោសរ, សង្គហៈ, សម្គម, ​ស្កៀប, ​ស្កប់, ​សង្ខេប

1737
ចែករម្លែក

សណ្តំ ( កិ​. ) ធ្វើឱ្យ​ដេកលក់ លង់​ដោយ​អំណាច​ឫទ្ធិ ឬ​មន្តអាគម ឬក៏​ដោយ​កម្លាំង​ថ្នាំ​៖ ទេវតា​សណ្តំ​ឱ្យ ដេកលក់​(​ច្រើន​ប្រើតែ​ក្នុង​រឿងព្រេង​) ។​
​ ​
សណ្ឋាន បា​., សំ​. ( ន​. ) (​សំ​ស្ថាន​) ទ្រង់​, ទ្រង់ទ្រាយ​, រូប​, រូបរាង​, រាងរៅ​, ភាព​, បែប​ភាព​៖ មាន​សណ្ឋាន​សមរម្យ​,​មាន​សណ្ឋាន ស្រដៀង​គ្នា​។​
​ ​
សក្តា ជើង​ដ​, ស័ក -​ក្តា​សំ​. (​គុ​.) (​ក្ត​) ដែល​អាច​, អង់អាច​, ដែល មានអំណាច​, ក្លាហាន​, មាន​កម្លាំង​, មាន ព្យាយាម​រឹងប៉ឹង​, ពូកែ​, ខ្លាំងពូកែ​, ជំនាញ​, ដែល​ប៉ិន​ធន់​ទ្រាំ​។ ប្រើ​ជាន​. ក៏បាន​ ៖ មាន​សក្តា​, ដោយ​សក្តា​។ សក្តា តេជ​ឬ​–​តេជះ (–​ដែ​ច​ឬ​–​ដេ​ជះ​) តេជះ​ដ៏ អង់អាច​, ដ៏​ក្លាហាន​។ សក្តានុភាព (​សំ​. ស​ក្ត + អា​នុ​ភាវ​) អានុភាព​ដ៏​អង់អាច​, … ។ ព​. កា​. ថា​៖ សក្តា​ខ្ពង់ខ្ពស់ ប៉ុន្តែ​គ្មាន យស ពុំ​ស្មើ​ប្រជា​ដែល​គេ​គ្មាន​ស័ក្តិ​គេ មាន​មេត្តា​សទ្ធា​ជ្រះថ្លា​ទេព្តា​ស្រឡាញ់​។ កាព្យ​ច្បាប់​រាជនេតិ នៃ​ព្រះរាជ​ស​ម្កា​រថា​ ៖ ស័ក្តិ​ពុំ​ស្មើ​យស​អ្នកមាន​របស់​ពុំ​ស្មើ សក្តា​សូវ​បង់​ធនធាន​កុំ​ខុស​អាជ្ញា​សូវ មាន​រោគា​កុំឱ្យ​មើលងាយ​។​
​ ​
សង្កថា សង់​-​កៈ​–​សំ​. បា​.(​ន​.) ពាក្យ​សន្ទនា​, ការសន្ទនា​គ្នា​, ការ​ថ្លែង សេចក្តី​មាត់ទទេ​៖ ធ្វើ​សង្កថា​រកគ្នា​ទៅ វិញ​ទៅមក​។​
​ ​
ស័ង្កសី ស័ងកៈសី​បារ​. ( ន​. ) (​ហ្ស័​ង្ក Zinc មកពី​ពាក្យ​អាល្លឺម៉ង់​ដ៏​, ស​. ស័ងកៈសី​អ​. ថ​. ស័ង​កៈ​ស៊ី​) លោហធាតុ សុទ្ធ​មួយ​ប្រភេទ​សម្បុរ​ស​ដូច​សំណ សាច់​រឹង​, ប្រើការ​បាន​ច្រើនបែប​៖ ថាំង ស័ង្កសី​, រោង​ប្រក់​ស័ង្កសី (​ហៅ​ស័​ង្គ​សី ក៏មាន​) ។​
​ ​
​សមោសរ សៈ​ម៉ោ​-​ស​បា​. (​ន​.) ទីប្រជុំ​៖ ក្នុង​សមោសរ​។ កិ​. ប្រជុំ​, ភ្ជុំគ្នា​, ចួប​ជុំ​, មក​សមោស រ​ក្នុង​ទីមួយ​។​
​ ​
សង្គហៈ សង់គៈហៈ​បា​., សំ​. ( ន​. ) (​សង្គហ​, សំ​គ្រហ​) សេចក្តី​ឬ​ការ សង្គ្រោះ​, ការ​កាន់​យក​ឬ​ស្រង់សេចក្តី យក​ដោយ​សង្ខេប​។ សង្គហកម្ម​ការធ្វើ សេចក្តី​សង្គ្រោះ​។ សង្គហការណ៍​ហេតុ​ឬ ដំណើរ​នៃ​សេចក្តី​សង្គ្រោះ​។ សង្គហធម៌ ធម៌​សង្គ្រោះ​, ធម៌​សម្រាប់ សង្គ្រោះ​គ្នា​។ សង្គហភាព​ភាព​នៃ​សេចក្តី​សង្គ្រោះ​។ សង្គហវត្ថុ​ទីតាំង ឬ​អង្គ​នៃ​សេចក្តី សង្គ្រោះ​, មាន​៤​ប្រភេទ​គឺ​ការឱ្យ​ទេយ្យវត្ថុ​, ការ​ពោល​វាចា​គួរឱ្យ​ចង់​ឮ ចង់ ស្តាប់​, ការប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍ ដល់​គ្នា​, ការតាំង​ខ្លួន​ស្មើៗ (​ម​. ព​. រាជ​ផង​) ៘​
​ ​
សម្គម សំ​-​គម ( គុ​. ឬ​ន​. ) ដែល​ស្គម​, មនុស្ស​ឬ​សត្វ​ដែល​ស្គម​៖ មនុស្ស​សម្គម​, សេះ​សម្គម អា​សម្គម (​ព​. ម​.) ។ សរសេរ​ជា​សំគម​ក៏បាន​។​
​ ​
​ស្កៀប ( កិ​. ឬ​គុ​. ) មាន​អាការ ស្ទើរ​ប្រាត់​ស្ទើរ​រមាស់​, ចេញ​អាការ​ស្អុះស្អាប់​រសឹប រសាវ​អស់ទាំង​ខ្លួន​៖ ចូល​កើបស្រូវ​ក្នុង​ជង្រុក​ស្កៀប​អស់ទាំង ខ្លួន​។ ព​. ប្រ​. ស្កៀបរមាស់​មោះមៃ​, ទាស់ អធ្យាស្រ័យ​គ្នា​៖ នៅ​ជាមួយគ្នា​ជា​សុខ ឥត​ដែល​ស្កៀបរមាស់​ទេ​។ មិន​ស្កៀប ចិត្ត​មិន​ស្កប់ចិត្ត ឬ​មិន​ញញើត​, មិន ព្រឺរោម​មួយ​។ មិន​ស្កៀប​ជើងធ្មេញ​មិន បាត់​ឃ្លាន (​ព្រោះ​អាហារ​តិចតួច​ពេក​) ។​
​ ​
​ស្កប់ ( កិ​. ) ឆ្អែត​, គ្រប់គ្រាន់​, អស់ចិត្ត​, ពេញ​ចំណង់​, អស់​ងងុយ​, អស់ ល្បក់​៖ ស្កប់ចិត្ត​, ដេក​ស្កប់​។ ស្កប់ស្កល់ ឆ្អែតឆ្អន់​, ឆ្អែត​ពេញ​ចំណង់​។ ព​. ទ​. បុ​. ទន្លេ​ដប់​មិន​ស្កប់​សមុទ្រ​មួយ ទោះបី​បាន មាន​ប៉ុន្មាន​ក៏​នៅតែ​មិន​ស្កប់ចិត្ត (​ព្រោះ បំណងប្រាថ្នា​ចេះតែ​ខ្វះ​កន្លះ​ជានិច្ច​) ។​
​ ​
​សង្ខេប សង់​ខែ​ប​បា​., សំ​. (​ន​.) (​សំ​ក្សេ​ប​) សេចក្តី​បំ​ប្រួញ​, សេចក្តី​យ៉ៈ និយាយ​ដោយ​សង្ខេប​។ ខ្មែរ​ប្រើ​ជា​កិ​. ក៏មាន “​បំ​ប្រួញ​”៖ យើង​ត្រូវ​សង្ខេប សេចក្តី​នេះ​ត្រឹម​ប៉ុណ្ណេះ​សិន​។ ប្រើ​ជា​គុ​. ក៏បាន “​ដែល​បំ​ប្រួញ​”៖ រឿង​សង្ខេប​។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ​អ​. ថ​. សង់​ខេ​ប៉ៈ​, ដូចជា​៖ សង្ខេបកថា​, សង្ខេបន័យ​, សង្ខេបបទ​, សង្ខេបវត្ថុ ពាក្យ​, ន័យ​, បទ​, រឿង​សង្ខេប ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត