សត្វព្រៃ ២៦៦ ក្បាល​ត្រូវ​ដោះលែង​ទៅ​ដែន​ជម្រក​ធម្មជាតិ​នៅ​ខេត្ត​យូ​ន​ណាន

1120
ចែករម្លែក

​ពេល​ថ្មីៗ​នេះ មជ្ឈមណ្ឌល​ការ ពារ​និង​សង្គ្រោះ​សត្វព្រៃ​ខេត្ត​យូ​ន​ណាន បាន​ដោះលែង​សត្វព្រៃ ២៦៦​ក្បាល​ឱ្យ ត្រឡប់​ទៅ​ដែន​ជម្រក​ធម្មជាតិ​វិញ ។​
​ ​
​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា សត្វព្រៃ​ដែល​ត្រូវគេ​ដោះលែង​ទាំង នោះបាន​ត្រូវ​ថែរក្សា ចិញ្ចឹម និង​បង្ហាត់ ដោយ​មជ្ឈមណ្ឌល​ការពារ និង​សង្គ្រោះ សត្វព្រៃ​ខេត្ត​យូ​ន​ណាន ។ អ្នកជំនាញការ​នៃ​មជ្ឈមណ្ឌល​នេះ បាន​សង្កេតមើល និង​ពិនិត្យ​ដោយ​ផ្ចិតផ្ចង់​ចំពោះ​សត្វព្រៃ ទាំងនោះ ហើយ​បានជ្រើសរើស​សត្វព្រៃ ដែល​ស្របតាម​ល័ក្ខខ័ណ្ឌ​នៃ​ការ​ដោះ លែង​សត្វព្រៃ​ទៅ​ធម្មជាតិ និង​ដោះលែង​សត្វ​ទាំងនោះ​តាម ប្រភេទ​សត្វ និង តំបន់​រស់នៅ​របស់​ពួកវា ។ គួរបញ្ជាក់ ថា សត្វព្រៃ​ទាំងនោះ​បាន​ត្រូវ​ដោះលែង នៅក្នុង​សួនសត្វ​ព្រៃ​ខេត្ត​យូ​ន​ណាន និង ឧទ្យាន​ព្រៃ​ជាតិ​ទន្លេ​ព្រះអាទិត្យ​ក្នុង​ក្រុង ភូ​អឺ ។​
​ ​
​ក្រោយពី​ដោះលែង​សត្វព្រៃ ទាំងនោះ​បុគ្គលិក​ការងារ​របស់ មជ្ឈមណ្ឌល​ការពារ និង​សង្គ្រោះ​សត្វ ព្រៃ​ខេត្ត​យូ​ន​ណាន សួនសត្វ​ព្រៃ​ខេត្ត យូ​ន​ណាន និង​ឧទ្យាន​ព្រៃ​ជាតិ​ទន្លេ ព្រះអាទិត្យ​ក្នុង​ក្រុង​ភូ​អឺ នឹង​ពិនិត្យ​តាម ដាន​ស្ថានភាព​នៃ​ការរស់នៅ​របស់​សត្វ ទាំងនោះ ដើម្បី​ស្វែងយល់​កាន់តែច្រើន អំពី​ការរស់នៅ​របស់​ពួកវា​ក្នុង​បរិស្ថាន ធម្មជាតិ​សម្រាប់​ជា​ប្រយោជន៍​នៃ​ការសិក្សា​ស្រាវជ្រាវ​អំពី ការដោះលែង និង​ថែរក្សា​ការពារ​សត្វព្រៃ ៕

​កម្មករ​កំពុងតែ​លើកសត្វ​ព្រៃ ចេញពី​រថយន្ត ដែល​នឹងត្រូវ​ដោះលែង ទៅ​ដែន​ជំរក​ធម្មជាតិ (​រូបថត ដោយ Shu Wen)