សត្វរ​មាស​ដ៏​កម្រ​១២​ក្បាល​ងាប់​ដោយ​ទឹកជំនន់​នៅ​ឥណ្ឌា​

384
ចែករម្លែក

​ក្រុមមន្ត្រី​សួនសត្វ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២១​ខែកក្កដា​ថា យ៉ាងហោច​ណាស់​សត្វ​រមាស​១២​ក្បាល ដែល​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​បាន​ងាប់​ដោយសារ​ទឹកជំនន់​​នៅ​ឧទ្យាន​ជាតិ​មួយ​នៅ​ប្រទេស​ឥណ្ឌា ភាគ​ឦសាន​។

​មន្ត្រី​ម្នាក់ នៅ​ឧទ្យាន​ជាតិ​Kaziranga នេះ នៅ រដ្ឋ​អា​សាម បាន​និយាយថា សត្វ​រមាស​១១​ក្បាល​ក្នុងចំណោម​ពួក​វា​បាន​លង់ទឹក​ងាប់ ខណៈ​ដែល​ព្យាយាម​គេចចេញ​ពី​ទឹកជំនន់​​ហើយ​សត្វរ​មាស​មួយ​ក្បាល​បាន​ធ្លាក់​ទៅ​ប្រឡាយទឹក ខណៈ​ដែល​ព្យាយាម​ឡើង​តំបន់​ដី​ខ្ពស់​។​

​ឧទ្យាន​ជាតិ​ដែល​មាន​ទំហំ​៤៣០​គីឡូម៉ែត្រ​ការ៉េ​នេះ​គឺជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​Unesco និង​ជា​ជម្រក​សម្រាប់​សត្វរ​មាស​ស្មើនឹង​២​ភាគ​៣​នៃ​សត្វ​រមាស​​នៅលើ​ពិភពលោក​។​

​គិត​ត្រឹម​ឆ្នាំ​២០១៥ ឧទ្យាន​ជាតិ​នេះ មាន​សត្វរ​មាស​ចំនួន​២.៤០១​ក្បាល​។​

​ទឹក​ជំនន់​នៅ​ពេល​ថ្មីៗ​នេះ បាន​ធ្វើឱ្យ​ប៉ះពាល់​ជិត​៩០​ភាគរយ​នៃ​តំបន់​ឧទ្យាន​នេះ ដោយ​បង្ខំ​សត្វព្រៃ​នៅ​ឧទ្យាន​នេះរ​ត់ទៅ​តំបន់​ដី​ខ្ពស់​។ សត្វព្រៃ​យ៉ាងតិចណាស់​ចំនួន​១៤១​ក្បាល បាន​ងាប់​ចាប់​ទាំង​ពី​ថ្ងៃទី​១៣​ខែកក្កដា​មក​។​

​មនុស្ស​ជាង​២០០​នាក់​បាន​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​ដែល​ទាក់ទង​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ទឹក​ជំនន់​នៅ​ឥណ្ឌា ក្នុង​ខែកក្កដា ដោយ​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​​ចំណោម​អ្នក​ស្លាប់​ទាំងនេះ គឺ​នៅ​រដ្ឋ​អា​សាម និង រដ្ឋ​ប៊ី​ហា​៕​ដោយ​៖​សុខា​/sn

​សត្វរ​មាស​ដ៏​កម្រ​១២​ក្បាល​បាន​ងាប់​ដោយ​ទឹក​ជំនន់​នៅ​ឧទ្យាន​ជាតិ​Kaziranga​នៅ រដ្ឋ​អា​សាម​ប្រទេស​ឥណ្ឌា​