សត្វស្លាបជាច្រើនប្រភេទកំពុងបង្ហាញវត្តមាននៅតំបន់សហគមន៍​អភិរក្សសត្វស្លាបបឹងស្នេហ៍

428
ចែករម្លែក

ដោយ:ចាន់ ថន/ព្រៃវែង ៖ វត្តមានសត្វស្លាបជាច្រើនប្រភេទដូចជា៖ ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វផ្សេងៗទៀត កំពុងបង្ហាញខ្លួនបង្អួតភ្នែកភ្ញៀវទេសចរណ៍ នៅតំបន់សហគមន៍អភិរក្សសត្វស្លាបបឹងស្នេហ៍ ទីទួលពាន់តាឡី ស្ថិតនៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង លើផ្ទៃដី៧៣ហិកតា ជាប្រភេទព្រៃលិចទឹក ព្រៃល្បះនឹងលាតសន្ធឹងដោយផ្ទៃទឹក ដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក។

លោក ប៉ាន់ យន ប្រធានសហគមន៍អភិរក្សសត្វស្លាបបឹងស្នេហ៍ រស់នៅភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ មានកូនចំនួន៥នាក់ប្រពន្ធក៏ជាកសិករ ។ដោយហេតុ តែលោកចូលចិត្តនូវសត្វស្លាប ដែលជាសត្វដ៏កម្រ មានចិត្តចង់អភិរក្ស។ ទេីបលោកបង្កេីតជា​សហគមន៍អភិរក្សសត្វស្លាបបឹងស្នេហ៍។ ជាមួយនឹងមិត្តភ័ក្តមួយចំនួន ក្រោយមក ក៏មានអង្គការ នារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ មកសហការជួយក្នុងការអភិរក្សនិងសហគមន៍ តែទោះជាយ៉ាងណា ក៏អង្គការនោះ ហាក់បីដូចកង្វះនូវថវិការក្នុងការអភិរក្ស សត្វទាំងនោះ ជាក់ស្តែងបច្ចប្បន្ននេះ សត្វមួយចំនួនត្រូវបានគេលួចសំលាប់ រាប់រយក្បាលក្នុងមួយយប់ៗ ។

ដោយសារខ្វះការការពារ និងសម្ភារៈព្រមទាំងបុគ្គលិកសំរាប់អភិរក្សសត្វ លោក ប៉ាន់ យន បន្តថា ការអភិរក្សសត្វស្លាបទាំងនោះ យេីងមានត្រឹមកព្ចាប់ថវិការ របស់ឃុំក្នុង១ឆ្នាំ ៥០មុឺនរៀលទេ ដេីម្បីជួយតំបន់អភិរក្ស ហេីយលោកក៏សូមធ្វេីការអំពាវនាវ ដល់អាជ្ញាធរថ្នាក់ស្រុក ខេត្តមន្ទីរពាក់ព័ន្ធ មេត្តាជួយបន្ថែមទៀតលើការចំណាយផ្សេងៗទាំងសម្ភារៈនិងពលកម្ម។

ក្នុងនោះផងដែរបើបងប្អូនចង់ឃើញសត្វស្លាបនិងមានចិត្តចង់មកលេងកម្សាន្តនៅទីនេះ សូមអញ្ជើញមកមេីលសត្វគ្រប់ប្រភេទនៅបឹងស្នេហ៍ពិតជាមិនខកបំណងទេ គឺពេលព្រឹកនៅម៉ោង៥សត្វចេញពីទ្រនំ និងល្ងាចនៅម៉ោង ៥ ទៅ៦ មានសត្វគ្រប់ប្រភេទហេីរចូលទ្រនំ ។ យេីងមិនបាច់ជិៈឡាន ឫម៉ូតូទៅមេីល នៅបឹងទន្លេសាបទេ សូមអញ្ជើញមកស្រុកបាភ្នំ ផ្សារស្នេហ៍ ទួលពាន់តាឡី មានទូកជូនទស្សនាកំសាន្តទៀតផង។

លោក ប៉ាន់ យន បញ្ជាក់ថា សហគមន៍អភិរក្សបង្កេីតឡេីងបានគឺដោយសារអង្គការ(វូមែន)តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ននេះ ដែលមានផ្ទៃដី៧៣ហិកតា ចំពោះសត្វដែលមករស់នៅតំបន់ អភិរក្សទួលពាន់តាឡី មានចំនួន៦ប្រភេទ ដូចជា ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វផ្សេងៗទៀត រាប់ពាន់រាប់ម៉ឺនក្បាល មិនតែប៉ុណ្ណោះក៍មានសត្វ ពស់ អណ្ដើក និងសត្វរស់នៅក្នុងទឹក ជាច្រើនប្រភេទទៀតផង។

ទន្ទឹមនោះលោក ទុយ ចាន់ រិទ្ធ ជាអាជីវកររស់នៅផ្សារស្នេហ៍ បានបរិច្ចាគនូវចង្កៀង សូឡាមួយគ្រឿងជូនទៅដល់សហគមន៍អភិរក្ស។

លោក ទេព ភារុណ អភិបាលស្រុកបាភ្នំ បានប្រាប់ថា សហគមន៍អភិរក្សសត្វទួលពាន់តាឡី កាលពីកន្លងមកលោកបានជួយអោយមានអង្គការ មួយទៅជួយហេីយ តែហាក់បីដូចជាមិនសូវដំណេីរការ តែលោកនិងព្យាយាមជួយបន្តទៀត។

រីឯលោក ទឹម មន្នីវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង មានប្រសាសន៍ថា ការងារនេះលោកបានចុះទៅ សហគមន៍ទួលពាន់តាឡីនេះហេីយ អង្ការ វូមែនជាអ្នករៀបចំ អោយ មានជាធន់ធានជលផល និងសហគមន៍អភិរក្សសត្វស្លាប ក្រោយមកក៏មានសត្វជាច្រេីនមករស់នៅ ។ ហេីយលោកនិងការពារអោយបាននូវសម្បត្តិធម្មជាតិសត្វស្លាបទាំងអស់។ ដូចនេះលោកនិងសហការជាមួយឃុំ ស្រុក និងអង្ការពាក់ពន្ធ័នានាផងដែរដើម្បីរក្សាពូជសត្វទាំងនោះ៕b/