សត្វ​កន្លាត​កាន់តែ​ពេញនិយម​នៅ​ចិន​មាន​ទាំង​ម្ហូប sushi កន្លាត​

1556
ចែករម្លែក
  • 3
    Shares

​កសិដ្ឋាន​មួយ​ចិញ្ចឹម​កន្លាត​បី ពាន់​លាន​ក្បាល នៅ​ខេត្ត​សាន​តុង ប្រទេស​ចិន ក្នុង​មួយថ្ងៃ​អាច ប្រើប្រាស់ ១៥​តោន អាហារ​សំណល់​ពី​បណ្តា ភោជនីយដ្ឋាន តែ​សត្វ​កន្លាត​ពី​ទីនេះ​ត្រូវបាន​ផ្គត់ផ្គង់ ឱ្យ​ភោជនីយដ្ឋាន​ជាច្រើន នៅ​ប្រទេស​ចិន​ត្រឡប់​ទៅវិញ ។​
​ ​
​កសិដ្ឋាន​ចិញ្ចឹម​កន្លាត​ខាងលើ គ្រាន់តែ​ជា​កសិដ្ឋាន​មួយ​ក្នុងចំណោម​កសិដ្ឋាន​ជាច្រើន​ដែល​ចិញ្ចឹម កន្លាត​រាប់ពាន់​លាន​ក្បាល​នៅ​ប្រទេស​នេះ ។ បណ្តា​ភោជនីយដ្ឋាន​លក់​សត្វ​កន្លាត​កំពុង​រីក​ឡើង នៅ​ពាសពេញ​ប្រទេស ចិន​។​កន្លាត​ត្រូវបាន​កែច្នៃ​ជា​ម្ហូប​ច្រើន​មុខ ក្នុងនោះ​រួមមាន​ទាំង sushi កន្លាត ។​
​ ​
​ការចិញ្ចឹម​និង​ប្រើប្រាស់ កន្លាត ត្រូវបាន​វាយតម្លៃ​នាំមក​នូវ​ផល ប្រយោជន៍​ច្រើន ។ កន្លាត​អាច ស៊ី​អាហារ​សំណល់​ក្នុង​បរិមាណ​ដ៏​ធំ ក្រៅពីនេះ សត្វ​កន្លាត​ត្រូវបាន​ចាត់ទុកជា​ប្រភព​អាហារ សត្វល្អិត​ក្នុង​អនាគត​ជួយ​ដោះ ស្រាយ​បញ្ហា​ខ្វះ​ស្បៀងអាហារ ។​
​ ​
​តាំងពី​យូរ​មកហើយ កន្លាត ត្រូវបាន​វេជ្ជសាស្ត្រ​បុរាណ​ចិន​ប្រើប្រាស់ ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ ។​
​ ​
​កន្លាត​ត្រូវបាន​ចាត់ទុក​មាន ប្រភព​ប្រូតេអ៊ីន​ដ៏​សម្បូរ ។ ប្រូតេអ៊ីន​ក្នុង កន្លាត​ខ្ពស់ជាង​ពី ២០ ទៅ ៣០​ភាគរយ ប្រៀប​នឹង​សាច់គោ និង​សាច់មាន់ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញ ថា ទឹកដោះ​ពីស​ត្វ​កន្លាត​ស្លាប​រឹង ប៉ាស៊ីហ្វិក (Diploptera Punctata) ពូជ កន្លាត​តែមួយគត់​ដែល​បង្កើតកូន​, មាន បរិមាណ​ជីវជាតិ​ខ្ពស់ជាង​បួន​ដង លើស ទឹកដោះគោ​និង​សម្បូរ​កាឡូរី​បំផុត ៕ ប្រែ​សម្រួល​: រតនៈ​

#