សត្វ​ខ្លា​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​នៅ​ឥណ្ឌូនេស៊ី ខាំ​សម្លាប់​កសិករ​

270
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​៦​ខែ​ធ្នូ​ថា សត្វ​ខ្លា​មួយ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី​បាន​ខាំ​សម្លាប់​កសិករ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​នេះ​គឺ​ជា​ការវាយប្រហារ​លើក​ទី​២ ដោយ​​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នេះ នៅក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង​។​

​ការវាយប្រហារ​ដោយ​សត្វ​ខ្លា​ចុងក្រោយ​បំផុត​នៅ​ជិត​ទីក្រុង​ប៉ា​ហ្គា​រ៉ា​ឡា​ម នៅ​កោះ​ស៊ូ​ម៉ា​ត្រា​នេះ បាន​ជំរុញ​ឱ្យ​ក្រុម​អាជ្ញាធរ​ព្រមាន​ប្រជាជន​កុំឱ្យ ចូលទៅ​ក្នុង​ព្រៃ​ក្នុង​តំបន់​នោះ​។​

​សាកសព​របស់​កសិក​រ​កាហ្វេ​នេះ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ​ដោយ​សាច់ញាតិ​ដែល​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅពេល​ដែល​គាត់ មិន​បាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​។​​នេះ​បើ​យោង​តាម​ក្រុម​អាជ្ញាធរ​។​

​មេ​ប៉ូលិស​ក្នុង​តំបន់ លោក​បាន​ប្រាប់ សារព័ត៌មាន​AFP​ថា​”​ដំបូង​ឡើយ​ក្រុមគ្រួសារ​ជនរងគ្រោះ​គិត​ថា​គាត់​ប្រហែល​ចំណាយពេល​ច្រើន​យប់​នៅក្នុង​ខ្ទម​មួយ​នៅ​ចម្ការ​នោះ​។ ក្រុម​​ស្រាវជ្រាវ​បាន​រក​ឃើញ​ជនរងគ្រោះ​ជាមួយនឹង​សត្វ​ខ្លា​មួយ​ដែល​កំពុង​ដើរ​នៅក្បែរៗ​នោះ​។​

​កាលពី​ខែ​មុន ខ្លា​មួយ​នៅ​កោះ​នេះ បាន​ខាំ​សម្លាប់​កសិករ​កាហ្វេ​ម្នាក់ និង​ធ្វើឱ្យ​អ្នក​ទេសចរណ៍​ឥណ្ឌូនេស៊ី​ម្នាក់ រងរបួស​ធ្ងន់ធ្ងរ នៅ​តំបន់​កោះ​ស៊ូ​ម៉ា​ត្រា​ដដែល​នេះ​។​

​មាន​ការវាយប្រហារ​ដោយ​សត្វ​ខ្លា​ចំនួន​៥​លើក​នៅ​ឆ្នាំ​នេះ នៅ​កោះ​ស៊ូ​ម៉ា​ត្រា ភាគ​ខាងត្បូង​ដោយ​រួម​ទាំង​មនុស្ស​២​នាក់ ត្រូវបាន​ខ្លាខាំ​ស្លាប់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ខ្លា​នៅ​កោះ​ស៊ូ​ម៉ា​ត្រា ត្រូវបាន​គិតថា​ជា​ប្រភេទ​សត្វ​ខ្លា​ជិត​ផុត​ពូជ​ហើយ​ត្រូវ​ការពារ​និង​អភិរក្ស​ដោយ​អង្គការ​ការពារ​និង​អភិរក្ស​សត្វព្រៃ​អន្តរជាតិ​