សត្វ​គោមួយ​ក្បាល​ដ៏​ចម្លែក​បំផុត​នៅ​ឥណ្ឌា មាន​ច្រមុះ​២ ភ្នែក​៣

3248
ចែករម្លែក
  • 14
    Shares

មានសត្វគោមួយក្បាលដ៏ចម្លែកបំផុតនៅប្រទេសឥណ្ឌា ដោយវាបានកើតមកមានមានច្រមុះ២ ភ្នែក៣និង មានមុខពាក់កណ្តាលបន្ថែមទៀត ។

កូនគោដែលមានសុខភាពល្អនេះ បានកើតនៅភូមិNavalur នៅទីក្រុងThanjavur នៅរដ្ឋTamil Nadu ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៨។

ទោះបីជា គោនេះមានខ្លួនតែមួយ វាហាក់ដូចជាមានមុខ២ និងមានច្រមុះ២ និងភ្នែក៣ប៉ុន្តែ វាមានស្លឹកត្រចៀកតែមួយគូនិងមាត់តែមួយប៉ុណ្ណោះ ។

ពួកអ្នកភូមិមួយចំនួនជឿថា កូនគោនេះ នឹងអាចនៅរស់បានតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីវាបានកើតមកប៉ុន្តែ រហូតមកដល់ពេលនេះ កូនគោចម្លែកនេះបាននៅរស់អស់ពេលជាងមួយខែមកហើយ។ដោយ៖សុខា/sn

លោក Sanglimuthu ម្ចាស់គោនេះ និយាយថា មានមនុស្សច្រើននាក់មកមើលកូនគោចម្លែកនេះរាល់ថ្ងៃនៅផ្ទះរបស់គាត់នៅរដ្ឋTamil Nadu ប្រទេសឥណ្ឌា