សត្វ​ចម្លែកៗ​គួរឱ្យខ្លាច​នេសាទ​បាន​ពី​សមុទ្រ​ទឹក​ជ្រៅ​ដ៏​អាថ៌កំបាំង​នៅ​រុស្ស៊ី​

1675
ចែករម្លែក

​បុរស​ម្នាក់​ឈ្មោះ រ៉ូ​មែន ហ្វេ​ដ​ត​សូវ (Roman Fedortsov) ដែលជា​អ្នកនេសាទ​អាជីព​មកពី​ទី ក្រុង​មួ​ម៉​ង់​ស៍ (Murmansk) ប្រទេស​រុស្ស៊ី បានធ្វើឱ្យ​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង សង្គម​អ៊ិន​ស្តា​ហ្គ្រា​ម (Instagram) ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​គាត់​បន្ត​បង្ហោះ​រូប​សត្វ ចម្លែកៗ​គួរឱ្យខ្លាច​ដែល​គាត់​នេសាទ​បាន​ពី​សមុទ្រ​ទឹក​ជ្រៅ​ដ៏​អាថ៌កំបាំង​។​

​រាល់​ពេលចេញ​នេសាទ​ផ្សងព្រេង​ម្តងៗ គាត់​តែងតែ​បង្ហោះ​រូប​សត្វ​ចម្លែកៗ​បំផុត​ដែល​ជាប់​មង របស់គាត់​។

​ថ្វីបើ​គាត់​ទើបតែ​ល្បីឈ្មោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​យ៉ាងណាក្តី ក៏​លោក រ៉ូ​មែន ហ្វេ​ដ​ត​សូវ និយាយថា គាត់​ចាត់ទុក​ការ​បង្ហោះ​រូបថត​សត្វ​ចម្លែកៗ​ទាំងនេះ​ជាការ​កម្សាន្ត ប៉ុណ្ណោះ មិនមែន​ដើម្បី​បាន​ប្រាក់​ពី​វា​ឡើយ​៕ ប្រែ​សម្រួល​: ខុម