សត្វ​ចិញ្ចឹម​ដ៏​សែន​ចេះ ៖ អង្គុយ​ស្ងៀម​យ៉ាង​មាន​របៀប និង​ស្ដាប់​មេ​ស៊ីសង​

315
ចែករម្លែក

ស្ត្រី​ម្នាក់​បាន​បង្ហោះ​ចែករំលែក​រូបភាព​ដ៏​គួរឱ្យ​ខ្នាញ់ ដែល​បង្ហាញ​ពី​ឆ្កែ និង​ឆ្មា​ទាំង ១៧​ក្បាល របស់គាត់​អង្គុយ​ស្ងៀម​ជុំគ្នា​យ៉ាង​មាន​របៀបរៀបរយ​ក្នុង​បន្ទប់ទទួលភ្ញៀវ​។
​ ​
ទីបំផុត អ្នកស្រី ឃែត​ធី ស្មី​ត (Kathy Smith) វ័យ ៣០ ឆ្នាំ​ដែល​មកពី​ខ​វិ​ន (Corwen) វ៉េ​លស៍ បាន​បញ្ជា​ឱ្យ​ហ្វូង​សត្វ​ចិញ្ចឹម​របស់គាត់​អង្គុយ​ស្ងៀម​ជុំគ្នា​គួរឱ្យ​គ្រឺត​ក្រោយពី​គាត់​ព្យាយាម ធ្វើបែបនេះ​ជាច្រើន​ថ្ងៃ តែ​មិនបាន​សម្រេច​។
​ ​
តាមរយៈ​រូបភាព​គួរឱ្យ​ខ្នាញ់​ទាំងនេះ ឆ្កែ​ដ៏​សែន​ឆ្លាត ៨ ក្បាល និង​ឆ្មា ៩​ក្បាល​បាន​អង្គុយ តម្រង់​ជួរ​គ្នា​នៅ​ពីលើ និង​ជុំវិញ​សា​ឡុង ភ្នែក​សម្លឹង​មក​កាមេរ៉ា​។
​ ​
រូបភាព​ទាំងនេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្រោយពី​ម្ចាស់​ស្រី​របស់​ពួកវា​បង្ហោះ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​៕ ប្រែ​សម្រួលៈ ខុម