សត្វ​ចិញ្ចឹម​អាយុ​វែង​បំផុត​ក្នុង​លោក​ធ្វើ​ខួបកំណើត​ក្រោយ​ឆ្លងកាត់​សង្គ្រាមលោក​ទាំង​២

365
ចែករម្លែក

សត្វ​ចិញ្ចឹម​មួយ​ក្បាលមាន​អាយុ​វែង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ក្រោយពី​វា​បាន​ឆ្លងកាត់​សង្គ្រាម លោក​ទាំង ២ គឺ​សង្គ្រាមលោកលើកទី​១ និង​សង្គ្រាមលោកលើកទី​២ រាជ​មហាក្សត្រ ៦ អង្គ និង​ប្រធានាធិបតី​អាម៉េរិក ២១ រូប​។
​ ​
អណ្ដើក​ញី​ពូជ Hermann’s tortoise ឈ្មោះ ថ​មមី (Tommy) ដែល​រស់នៅ​ជាមួយ​ម្ចាស់ ស្រី​ឈ្មោះ សីឡា ហ្វ្លូ​រី​ស (Sheila Floris) មកពី​ហ្គី​ល​ហ្វឺត (Guildford) តំបន់​សឺ​រី (Surrey) ប្រទេស​អង់គ្លេស បាន​អបអរ​ខួបកំណើត​អាយុ ១២១ ឆ្នាំ​របស់​វា​កាលពីពេល​ថ្មីៗ​នេះ ហើយ​បាន​ក្លាយជា​សត្វ​ចិញ្ចឹម​រស់​ដែលមាន​អាយុ​វែង​បំផុត​ក្នុង​ពិភពលោក​។
​ ​
កើត​ក្នុង​ឆ្នាំ​១៨៩៨ ថ​មមី បានរស់នៅ​ផ្ទះ​របស់​គ្រួសារ​អ្នកស្រី សីឡា តាំងពី​ឆ្នាំ​១៩០៩ មកម្ល៉េះ នៅពេល​យាយ​របស់គាត់​ឈ្មោះ ម៉ា​ហ្គា​រ៉េត ឃ្លូ​នែ​ន (Margaret Cloonan) បាន​ទិញ​វា​យកមក​ចិញ្ចឹម​ក្នុងតម្លៃ ១ ផោន (១,២ ដុល្លារ​) ប៉ុន្តែ​ពេលនោះ​វា​មាន​អាយុ ១១ ឆ្នាំ​ទៅហើយ​។​

​ថ​មមី បានរស់នៅ​ជាមួយ​អ្នកស្រី សីឡា វ័យ ៦២ ឆ្នាំ​តាំងពី​គាត់​នៅ​តូច​ហើយ​អណ្ដើក ដ៏​សែន​ស្មោះ​ត្រង់នេះ​នៅតែមាន​សុខភាព​ល្អ ទោះជា​វា​មាន​អាយុ​ជាង ១០០​ឆ្នាំ​ហើយ ក្ដី​។

​អ្នកស្រី សីឡា និយាយ​គួរឱ្យភ្ញាក់ផ្អើល​ថា ថ​មមី អាចរ​ស់បាន​យ៉ាងតិច​ក៏ ៥០​ឆ្នាំ​ទៀត ដែរ​៕ ប្រែ​សម្រួលៈ​ខុម​

#