សត្វ​ឆ្កែ​មួយ​ក្បាល​បាន​រត់​ចូល​ម៉ូតូ​ធ្វើដំណើ​តាម​ដងផ្លូវ​បាន​បណ្ដាល​ឲ្យ​ស្ត្រី​និង​កូន​ដួល​រងរបួស​ធ្ងន់​

587
ចែករម្លែក

ដោយ : ចាន់តូ/​ភ្នំពេញ​ : មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បាន​កើតឡើង ​ដោយសារ​សត្វ​ឆ្កែ​រត់​ចូល​ម៉ូតូ​ធ្វើ​ឲ្យ​២​នាក់​ម្ដាយកូន​ដួល​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ស៊ីនួន ភេទ​ស្រី អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ មានមុខរ​បរជា​គ្រូបង្រៀន មាន​ស្រុកកំណើត​នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​បើរ​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ស្ត្រី​ម្នាក់​កំពុងតែ​ជិះ​ម៉ូតូ​ដឹក​កូន​ដោយ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ​ពេលមកដល់​កន្លែងកើតហេតុ​ខាងលើ​ក៏មាន​សត្វ​ឆ្កែ​មួយ​ក្បាល​រត់​ចូល​ម៉ូតូ​ បណ្ដាល​ឲ្យ​ម្ដាយ​នឹង​កូន​ដួល​រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ ​ប្រជា​ពលរ​ដ្ធ​នៅ​ជិត​នោះ​ក៏បាន​ហៅ​ម៉ូតូ​កង់​បី​មក​ដឹក​ម្ដាយ​នឹង​កូន​យកទៅ​មន្ទី​ពេទ្យ​បង្អែ​កនៅ​ជិត​នោះ​ ដើម្បី​ជួយសង្គ្រោះ​ទាន់ពេលវេលា​ផង​ដែរ៕B

#