សត្វ​ជ្រឹង​នៅតាម​ដើមឈើ​ម្តុំ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​កំពុង​បង្ហាញ​ចំណាប់​អារ​ម្ម​ណ៏​ដល់​ភ្ញៀវ​ទេសចរណ៍​

1891
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាបៈ​សត្វ​ជ្រឹង​រាប់ពាន់​ក្បាល ដែល​កំពុង​រស់នៅ​យ៉ាង​ពពាក់ពពូន​លើ​ដើមឈើ​ធំៗ ក្នុង​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម កំពុង​បង្ហាញ​ចំណាប់អារម្មណ៍​ដល់​ក្រសែភ្នែក ភ្ញៀវទេសចរ​ណ៏​ជាតិ​និង​អន្តរជាតិ​យ៉ាងខ្លាំង​។
ជាមួយនឹង​វត្តមាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​សកម្មភាព​ដ៏​រស់​រវើក ដែល​មើលទៅ​ហាក់​កំពុង​បង្ហាញ​ពី​សេចក្តីសុខ​ក្នុងការ​រស់នៅ របស់​សត្វ​ជ្រឹង​ទាំងនេះ ក្រុម​ភ្ញៀវទេសចរ​ណ៏ ដែល​បាន​ចូ​វ​មក​ទស្សនា​ប្រាង្គ​ប្រាសាទ បាន​លើកឡើងថា នេះ​ជាវ​ង់​ទស្សនា​មួយទៀត​ដែល​ថ្មី​ហើយ​ប្លែក នា​កណ្តាល​ក្រុង​សៀមរាប​។

​ភ្ញៀវទេសចរ​ណ៏​ជាតិ និង​អន្តរជាតិ ដែល​បានមក​ទស្សនា​ខេត្ត​មួយ​នេះ ក្រៅពី​បាន​ទៅ​ប្រាសាទបុរាណ និង​រមណី​ដ្ឋា​ន​នានា នៅក្នុង​ខេត្តសៀមរាប ពួកគេ​តែងតែ​ស្វែងរក​កន្លែង​ដែល​ថ្មី និង​ប្លែក ដើម្បី​ទៅ​ទស្សនា​ជា​បន្ត​។ ជាមួយគ្នានេះ​សត្វ​ជ្រឹង​រាប់ពាន់​ក្បាល នៅលើ​ដើមឈើ​ក្នុង​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក៏បាន​កំពុងតែ​ទាក់ទាញ​អារម្មណ៍​ភ្ញៀ​ទេសចរណ៍ ឱ្យទៅ​ទស្សនា​ជាច្រើន​នាក់​ផងដែរ​ក្នុង​មួយថ្ងៃៗ​។

ក្នុង​នោះគេ​សង្កេតឃើញ​ក្រុម​ភ្ញៀវ ក្រៅពី​បង្ហាញ​អារ​ម្ម​ណ៏​សប្បាយរីករាយ ពួកគេ​តែង​ផ្តិត យក​រូបភាព​សត្វ​ទាំងនោះ ទាំង​រូប​សន្លឹក​និង​វីដេអូ​ផងដែរ​។​ភ្ញៀវ​ជនជាតិ​ចិន​ម្នាក់​គឺ​កញ្ញា​សៀក តាំង នៅ​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​បរិយាយ​ថា កញ្ញា​ពិតជា​មានការ​ពេញចិត្ត ចំពោះ​ការសម្រេចចិត្ត​ក្នុងការ​មក​ទស្សនា​ប្រទេស​កម្ពុជា ដោយសារតែ​កម្ពុ​ជាមាន​រមនីយដ្ឋាន​ធម្មជាតិ និង​ប្រ​វិត្ត​សាស្ត្រ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កញ្ញា​ចាប់អារម្មណ៍​។​នាង​បន្តថា អ្វីដែល​បានឃើញ​ដំបូង​គេ ក្នុង​ដំណើរ​កំសាន្ត​នៅ​ខេត្តសៀមរាប​នេះ​គឺ ប្រាសាទអង្គរវត្ត និង​ប្រាសាទបុរាណ​នានា​ជាច្រើន​ទៀត ដែល​មិន​នឹកស្មាន​ដល់​។

​ក្រៅពី​ប្រាសាទបុរាណ កញ្ញា​ក៏បាន​ទៅ​ទស្សនា​រមណី​ធម្មជាតិ​ជាច្រើន​ទៀត​ផងដែរ​ដូចជា បឹង​ទន្លេសាប និង​ភ្នំ​គូលែន​ជាដើម​។ នាង​បាន​បន្ថែមថា អ្វីដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​ប្លែក​អារម្មណ៍​នោះ គឺ​បានឃើញ​សត្វ​ជ្រឹង​រាប់ពាន់​ក្បាល ដែល​កំពុង​បង្ហាញ​អំពី​សេចក្តីសុខ​របស់​ពួកគេ នៅលើ​ដើមឈើ​ធំៗ​ក្នុង​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមនេះ ដែលមាន​ទីតាំងនៅ​ចំ​កណ្តាល​ទីក្រុង​តែម្តង​។ ពីព្រោះ​កន្លងមក​ធ្លាប់តែ​ឮថា សត្វ​ទាំងនេះ​រស់នៅ​តែ​ក្នុងព្រៃ ឬ​ល្អាង​ភ្នំ​តែប៉ុណ្ណោះ​។

តែ​សម្រាប់​សត្វ​ជ្រឹង​នៅ​កម្ពុជា​វិញ​គឺ​រស់នៅ​កណ្តាល​ក្រុង​តែម្តង​ដែល​មើលទៅ​គួរ​ឲ្យ​ចាប់​អារ​ម្ម​មែនទែន​តែម្តង​។​
​អភិបាលក្រុង​សៀមរាប​លោក​សូ ប្លា​តុង ក៏បាន​បរិយាយ​ផងដែរ​ថា ជាការ​ពិតណាស់​វត្តមាន​សត្វ​ជ្រឹង​ទាំងនេះ ក្នុង​មួយថ្ងៃៗ​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់រយ​នាក់មក​ទស្សនា​។​ពីព្រោះ​ការរស់នៅ​តាម​ដើមឈើ​ធំៗ​នៅក្នុង​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​របស់​សត្វ​ជ្រឹង​នេះ គឺជា​ប្រភេទ​សត្វ​កម្រ នឹង​មិនមាន​ប្រទេស​ណា​មាន​ដូច​ចឹ​ង​ទេ​។

​លោក​បន្តថា ដើម្បី​ឲ្យ​សត្វ​ជ្រឹង​រស់នៅ​ទីនេះ​បាន អាជ្ញាធរ​ក្រុង​បានដាក់​វិធានការ​ការពារ និង​អភិរក្ស​យ៉ាង​តឹងរឹង​បំផុត ដែល​ក្នុងនោះ​រួមមាន​ទី​១​អាជ្ញាធរ​បានដាក់​សម​ត្ថ​កិច្ច​ឈរជើង​ការពារ​មិន​ឲ្យ​ជនខិលខូច​លួច​ចាប់​ឬ​បាញ់សម្លាប់​បាន​នោះទេ​។​ទី​២​ហាម​មិន​ឲ្យ​លេង​តន្ត្រី​ដែលមាន​សម្លេង​លឺ​ខ្លាំង​នៅក្នុង​តំបន់​នេះ​ទេ ព្រោះ​អាចធ្វើ​សត្វ​ជ្រឹង​នេះ​ផ្អើល​។​
​លោក​បាន​បញ្ជាក់ថា សត្វ​ជ្រឹង​ទាំងនេះ​បានមក​រស់នៅ តាម​ដើមឈើ​នៅក្នុង​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ជា​យូ​ឆ្នាំ​មកហើយ ហើយក៍​ពុំដែល​មាន​អ្នកណា​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​សត្វ​ទាំង​នេះដែរ​។​ចឹ​ង​ទេ​ត្រូវ​ជួយ​រក្សា​ទាំងអស់គ្នា ព្រោះ​ត្រឹមតែ​ហ្វូង​សត្វ​ជ្រឹង​ទាំងនេះ ក៏​អាច​ទាក់ទាញ​អ្នកទេសចរ​ណ៏​បាន​ច្រើន​ផងដែរ​៕S/

​សត្វ​ជ្រឹង​នៅតាម​ដើមឈើ​ម្តុំ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​កំពុង​បង្ហាញ​ចំណាប់​អារ​ម្ម​ណ៏​ដល់​ភ្ញៀវ​ទេសចរណ៍​