សត្វ​ដំរីព្រៃ​អុកឡុក​អ្នកភូមិ​បាន​ចូលទៅ​ស្រុកថៃ​វិញ​ហើយ​

455

(​បាត់ដំបង​)៖​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ផ្តល់ព័ត៌មាន​ច្បាស់​ការណ៍​មក​ថា​កាលពី​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៨​សត្វ​ដំរី​ដែល​ឆ្លង​ពី​ប្រទេស​ថៃ​ចូលមក​ទឹកដី​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ស្រុក​បី​ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ថៃ​មានស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក ស្រុក​កំរៀង​ខេត្តបាត់ដំបង​និង​ស្រុក​ម៉ាឡៃ​ស្រុក​មួយចំនួន​នៃ​ខេត្តបន្ទាយមានជ័យ​។

​ឥឡូវនេះ​វា​បាន​ចូលទៅ​ប្រទេស​ថៃ​វិញ​ហើយ​តាម​ច្រក​អូរ​អន្លក់ស្រុក​ក​កំរៀង​ខេត្តបាត់ដំបង​ហើយ​ចូលទៅ​ស្រុក​សយ​ដាវ​ខេត្ត​ច​ន្ទ័​បូរី​ប្រទេស​ថៃ​លែង​បង្ក​ការរំខាន​និង​បំផ្លិចបំផ្លាញ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ខែ្មរ​កន្លងមក​៕S/​ដោយៈ​គ្រញូង

​រូប​ថ​តៈ​សត្វ​ដំរីព្រៃ​មួយ​ក្បាល​ចូឡទៅ​ទឹកដី​ថៃ​វិញ​ហើយ

​ ​ ​