សត្វ​តោ​អាហ្វ្រិក​ខាងត្បូង ខាំ​ស៊ី អ្នកប្រមាញ់ ដោយ​នៅសល់តែ​ក្បាល​

195

​ប៉ូលិស​បាន​និយាយថា សត្វ​តោ​មួយ​ក្បាល បាន​ខាំ​ស៊ី អ្នកប្រមាញ់​សត្វព្រៃ​ម្នាក់​នៅ​ជិត​ឧទ្យាន​ជាតិ​គ្រូ​ជើ (Kruger) នៅ​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃ​ចន្ទ ទី​១២​កុម្ភៈ​។

​បំណែក​សាកសព​មួយចំនួន​ត្រូវបាន​គេ​រកឃើញ កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅឯ​សួនសត្វ​មួយ​នៅក្បែរ​ទីក្រុង​ហូត​ស្ព្រូ​ត (Hoedspruit) នៅ​ខេត្ត​លីម​ប៉ូ​ប៉ូ​។​

​លោក ម៉ូត​សេ ង៉ូ​ប៉េ អ្នកនាំពាក្យ​ប៉ូលិស បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា​: “​វា​ហាក់ដូចជា​ជនរងគ្រោះ​នេះ​បាន​កំពុង​ប្រមាញ់​សត្វ​នៅ​សួនសត្វ​នេះ ពេលដែល​គាត់​ត្រូវបាន​វាយប្រហារ ហើយ​ខាំ​ស៊ី​ដោយ​ពួក​សត្វ​តោ​។​
​ពួក​សត្វ​តោ បាន​ស៊ីសាច់​គាត់​ស្ទើរតែ​ទាំង​អស់នៃ​ខ្លួន​របស់គាត់ ដោយ​នៅសល់​ក្បាល​និង​ឆ្អឹង​គាត់​មួយចំនួន​”​។​

​ប៉ូលិស​មិនទាន់​បានកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ​។ កាំភ្លើង​បាញ់​សត្វ​មួយ​ដើម​និង​គ្រាប់កាំភ្លើង​មួយចំនួន ត្រូវបាន​គេ​រកឃើញ​នៅ​ជិត​សាកសព​គាត់​។ នេះ​បើ​យោងតាម​វេ​ប​សាយ​អាហ្វ្រិក​ខាងត្បូង Eyewitness News ។​
​ការ​បរបាញ់​សត្វ​តោ​ដោយ​ខុសច្បាប់ បាន​កើនឡើង​នៅ​ខេត្ត លី​ប៉ូ​ប៉ូ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕ ដោយ៖ សុខា

​ពួក​សត្វ​តោ បាន​ស៊ីសាច់​បុរស​នេះ ស្ទើរតែ​ទាំង​អស់នៃ​ខ្លួន​របស់គាត់ ដោយ​នៅសល់​ក្បាល​និង​ឆ្អឹង​គាត់​មួយចំនួន