សត្វ​ប្រើស​ទី​២​រត់​ចូល​ភូមិ​ទាំង​របួស​ឥឡូវ​បាន​ងាប់​ទៅវិញ​ហើយ​

376
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រមេ​រុ​បានឱ្យដឹងថា​មាន​សត្វព្រៃ​ដ៏​កម្រ​ប្រភេទ​សត្វ​ប្រើស​មួយ​ក្បាល​ទៀតហើយ​បាន​រងរបួស​ហើយ​រត់​ចូល​ភូមិ​បុស្ស​ធំ​ឃុំ​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​សត្វ​នោះបាន​ងាប់​ទៅវិញ​ដូច​កាលពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​នោះដែរ​។​

ប្រជាពលរដ្ឋ​បាន​បន្តថា​សត្វ​ប្រើស​រត់​ចូល​ភូមិ​ពោធិ​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​ក៏​ស្លាប់​ដែរ​។​១​ខែតុលា​នេះ​សត្វ​ប្រើ​ចំនួន​២​ក្បាល​ហើយ​ដែល​បាន​រត់​ចូល​ភូមិ​លើក​។​ទី​១​រត់​ចូល​ភូមិ​ពោធិ​ឃុំ​ពោធិ៍​កាលពី​ថ្ងៃទី​៧​។​លើក​ទី​២​ថ្ងៃទី​១៦​ខែតុលា​នេះ​រត់​ចូល​ភូមិ​បុស្ស​ធំ​ឃុំ​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​

រឿង​ដែល​ចំឡែក​នោះ​សត្វ​ប្រើ​សទាំង​២​ក្បាល​សុ​ទ្ឋ​តែមាន​របួស​តាមមើល​សភាព​សត្វ​ដែលមាន​របួស​ទាំង​២​នេះ​រត់​ចូល​ភូមិ​ដើម្បីឱ្យ​មនុស្ស​ជួយ​ពួកវា​ដែល​ត្រូវរបួស​ដោយសារ​ព្រាន​បាញ់​វា​នៅក្នុង​ព្រៃ​។​តែ​រត់​មកឱ្យ​មនុស្ស​ជួយ​ដូច​រត់​មកឱ្យ​ងាប់​ចឹ​ង​ដែរ​៕S/​