សត្វ​ស្លាប​និង​សត្វ​ល្មូ​ន​ចំនួន​២៦​ក្បាល​ត្រូវបាន​លែង​នៅ​ជំរក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​

1570
ចែករម្លែក

ដោយ : គូលែន / ​ឧ​ត្ត​រ​មាន​ជ័​យ : យ៉ាងហោចណាស់​មាន​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ត្រូវបាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ​ព្រះសង្ឃ និង​អង្គការ បាន​នាំយកទៅ​លែង​ក្នុង​ដែន​ជំរក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​។​ការលែង​សត្វ​ទាំងនេះ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដែល​ព្រៃ​សង្ឃ​រុក្ខ​វ័ន មាន​ទីតាំង​ក្នុងព្រៃ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​និយាយថា សត្វ​ទាំងនោះ​រួមមាន​ចំនួន​២៦​ក្បាល ដែល​ក្នុងនោះ​មានកូន​ពស់ថ្លាន់​ចំនួន​២០​ក្បាល សត្វ​ត្រដក់​ចំនួន​២​ក្បាល សត្វ​រអាត​ត្នោត​ចំនួន​៣​ក្បាល និង​សត្វ​អក​ច្រើន​ពណ៌​ចំនួន​១​ក្បាល​។​

លោក ភួង លី​ណា បាន​និយាយទៀតថា នេះ​ជា​សមាជិក​ថ្មី ដែល​មន្ទីរ​បរិស្ថាន​ស​ហ​ការ​គ្នា​នាំយក​សត្វ​ល្មូ​ន និង​សត្វ​ស្លាប ទៅ​លែង​ក្នុងព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលជា​ដែនជម្រកសត្វព្រៃ ក៏ដូចជា​ព្រៃឈើ​កំពុង​ត្រូវបាន​ការពារ​។​

លោក​និយាយទៀតថា កន្លងមក​មន្ទីរ​បរិ​ស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ធ្លាប់​យក​នៅ​សត្វ​ជាច្រើន​ប្រភេទ ទៅ​លែង​នៅ​ទីនោះ​ជា​បន្តបន្ទាប់​រួចមកហើយ ដើម្បី​ជាការ​លើកស្ទួយ​ប្រភេទ​សត្វ​ដ៏​កម្រ អោយមាន​ពូជពង្សវង្សត្រកូល​ឡើងវិញ​៕​B