សត្វ​ឪម៉ាល់​សម្លាប់​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​យ៉ាង​សាហាវ​

893

ស្ត្រី​ចំណាស់​ម្នាក់​ដែល​ពិការ​អង្គុយ​លើរ​ទះ​រុញ​បាន​បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​ត្រូវ​សត្វ​ឪម៉ាល់​មួយ​ហ្វូង​ធំ ទិច​យ៉ាង​សាហាវ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​កាលពីពេល​ថ្មីៗ​នេះ​។​

​លោកយាយ​ជនជាតិ​ជប៉ុន ដែលមាន​ឈ្មោះ ឈី​កុ គី​គូ​ឈី (Chieko Kikuchi) អាយុ​៨៧​ឆ្នាំ​ខាងលើនេះ​ជា​អ្នកស្នាក់នៅ​មណ្ឌល​ថែទាំ ជន​ចាស់ជរា​មួយកន្លែង​ស្ថិតនៅ​តំបន់​អ៊ី​ហ៊ី​មិ (Ehime) ប្រទេស​ជប៉ុន​។​

​នៅពេល​កើតហេតុ​អ្នក​មើលថែ​ម្នា​ក់បាន​នៅ​ជាមួយ​ជនរងគ្រោះ​ហើយ​នៅពេល​ឪម៉ាល់​ទិច​អ្នក​មើលថែ​នោះ​មិនអាច​ជួយ​អ្វី​គាត់​បានឡើយ​គឺ​បានត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ​។​

​សត្វ​ឪម៉ាល់​បាន​វាយប្រហារ​ទៅលើ​ជនរងគ្រោះ​រយៈពេល​ដល់​ទៅ ៥០​នាទី​និង​ទិច​គាត់​ចំនួន​១៥០​មេ​។ ហើយ​ទម្រាំ​តែ​អ្នក​មើលថែ​នោះ ហៅ​បុគ្គលិក​មណ្ឌល​ឱ្យទៅជួយ​វា​យឺត​ពេល​ទៅហើយ​។ ហើយ​គួរឱ្យ​សោកស្តាយ​គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​នៅក្នុង​មន្ទីរពេទ្យ​៕ ប្រែ​ស​ម្រូ​ល​៖ ខុម​