សន់ ហឿង​មីន និង អេ​រិ​ក ឡា​ម៉េ​ឡា ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​វែង​ជាមួយ​ក្លិប​ស្ពឺ

903
ចែករម្លែក

​សន់ ហឿង​មីន (Son Heung Min) ខ្សែប្រយុទ្ធ​ក្លិប តូ​តិ​ន​ហេម​(Tottenham) បាន​ចុះ​សន្យា​ថ្មី រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លិប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​កីឡាករ​អន្តរជាតិ​កូរ៉េខាងត្បូង​រូបនេះ​បាន​ផ្ទេរ​ពី​ក្លិប​អាល្លឺម៉ង់ Bayer Leverkusen មក​ចូលរួម​ជា មួយ​ក្លឹប Spurs កាលពី​ឆ្នាំ​២០១៥ និង​រកបាន​៤៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៤០​លើក​។​
​ ​
​សន់ តំណាង​ឲ្យ​ប្រទេស​របស់ខ្លួន​នៅ​វើ​ល​ខាប់​និង​នៅ​ក្លិប Tottenham បាន​និយាយថា នៅពេលនេះ​ខ្លួន​បាន​ត្រៀមខ្លួន​សម្រាប់​ដំណើរ​ប្រកួត​នៅលើ​ទឹកដី​អាមេរិក​។​
​ ​
​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ទទួល​បានការ​សម្រាករ​យៈ​ពេល​៦​សប្តាហ៍ បន្ទាប់ពី​បញ្ចប់​ការប្រកួត វើ​ល​ខាប់​នៅ​ប្រទេស​រុស្សី ខណៈពេល​ក្រុម​កូរ៉េខាងត្បូង​ខ្ទាត​ចេញពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ។ សន់ ហឿង​មីន រកបាន​២​គ្រាប់​ក្នុង​បី​ប្រកួត​។​
​ ​
​សន់ បាន​និយាយថា “​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​។ ខ្ញុំ​សង្ឃឹមថា នឹង​បាន​ជួប អ្នក​ទាំងអស់គ្នា​នៅ​រដូវ​កាល​នេះ​នៅ​ពហុ​កីឡដ្ឋាន​ថ្មី​”​។​
​ ​
​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ក៏បាន​ចងជើង​របស់​កីឡាករ អេ​រិ​ក ឡា​ម៉េ​ឡា (Erik Lamela) ជាមួយនឹង​កិច្ចព្រមព្រៀង​ថ្មី​ផងដែរ​។
​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​វិល​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ដំបូង​វិញ បន្ទាប់ពី​ចំណាយពេល​ជាង​មួយឆ្នាំ​នៅក្រៅ​ការប្រកួត​ដោយសារ​បញ្ហារ​ត្រគៀក​។​
​ ​
​ក្រុម Spurs នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Roma Barceloan និង AC Milan ជា​ផ្នែក​មួយ​នៃ ការប្រកួត International Champions Cup ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ សន់ ហឿង​មីន (Son Heung Min)