សន្តិសុខ​ចងក​សម្លាប់ខ្លួន​ព្រោះ​វិបត្តិ​គ្រួសារ​

1156
ចែករម្លែក
  • 16
    Shares

ដោយៈ​ចាន់តូ / ភ្នំពេញ​៖ បុរស​ជា​សន្តិសុខ​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន​នឹង​ទុយោ​ជាប់មាត់​ទ្វារ​ច្រកចូល​បន្ទប់​ជួល កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​អត្តឃាត​ជន​មានឈ្មោះ ម៉ម សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​បើតាម​បងប្រុស​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ចេញមក​ពី​ផ្ទះ​មក​អង្គុយលេង​នៅខាងមុខ​ផ្ទះ​របស់គាត់ ហើយ​ប្រាប់ថា រូបគាត់​ចង់​ស្លាប់ ព្រោះ​ពិបាកចិត្ត​ដោយសារ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​រូបគាត់​ក៏បាន​ពន្យល់​ណែនាំ រួច​ក៏​ប្រាប់​ឲ្យ​ចូលទៅក្នុង​ផ្ទះ​ដេក​វិញ ហើយ​រូបគាត់​ក៏​ចូលទៅ​សម្រាក លុះ​នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត ស្រាប់​តែមាន​អ្នកជិតខាង​បានខ​ល​ប្រាប់ថា ប្អូន​របស់គាត់​បាន​ចងក​សម្លាប់ខ្លួន​នឹង​ទុយោ​ទឹក នៅមុខ​មាត់ទ្វារ​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយ​កើតហេតុ ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ ឲ្យ​ចុះមក​ពិនិត្យ​ជាក់ស្តែង ក្រោយ​ពិនិត្យ​រួច សមត្ថកិច្ច​បញ្ជាក់ថា ពិតជា​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ហើយ​បានប្រគល់​សព​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L