សន្តិសុខ​និង​ពលរដ្ឋ​ដេញ​នាំគ្នា​ចាប់ចោរ​ឆក់​ទូរស័ព្ទដៃ​ប្រគល់ឱ្យ​សមត្ថកិច្ច​

730
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​អស់​ល័​ក្ខ​ដោយ​សន្តិសុខ​និង​ពលរដ្ឋ​ដេញ​នាំគ្នា​ចាប់​ពីបទ​ឆក់​ទូរស័ព្ទដៃ​ពី​ក្មេងស្រី​ម្នាក់​បានសម្រេច​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​។​ហេតុការណ៍​កើតឡើង​នៅ តាមផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រត់គេច​ទៅដល់​ផ្លូវជាតិ​លេខ​៤ ខាងលិច​រង្វង់​មូល​ចោមចៅ​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​។

​ជនសង្ស័យ​ឆ្មោះ ឈឿង ហៃ​វាសនា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឃឿន ឆេង​លាប ភេទ​ស្រី​អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់យក ម៉ាក IPhone 6Plus ពណ៌​ខ្មៅ ។​

​ជនសង្ស័យ​ក្រោយ​ចាប់ខ្លួនបាន​នាំយកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣​ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី បញ្ជូនទៅ​ផ្នែក​ជំនាញ ៕S/​