សន្តិសុខ​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​ការដ្ឋាន​សំណង់​នៅ​មិនទាន់​ដឹង​មូល​ហ​តុ​

750
ចែករម្លែក

​​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយមាន​បុរស​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​ដែល​ស្ថិតនៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ដែល​ស្ថិតនៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ សព​ជនរងគ្រោះ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា​បុរស​ដែល​បាន​ស្លាប់​ជា​សន្តិសុខ​យាម​នៅ​ការដ្ឋាន​សំណង់​នោះ​។​ការស្លាប់​នេះ​សង្ស័យថារ​ជា​ករណី​ឃាតកម្ម​។​ទោះយ៉ាងណា សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យស​ព​ផងដែរ​៕S/

​សន្តិសុខ​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​ការដ្ឋាន​សំណង់​នៅ​មិនទាន់​ដឹង​មូល​ហ​តុ​