សន្តិ​, សន្តាន​, សញ្ជាតិ, សង្ហារ, សង្ហា​, សង្កៀរ, ​ស្រពាប់, ​សំពីង, ​សម្ពោធ, ​សម្ពាធ, ​សង្វាស

961

សន្តិ​ សន់​-​តិ​បា​.: សំ​. ( ន​. ) (​សន្តិៈ​គា​ន្តិ​) សេចក្តី​ស្ងប់់ សេចក្តី​សាន្ត ត្រាណ សេចក្តី​រាបទាប ស្រុក​មាន សន្តិ ។ ព្រះ​និព្វាន ។ សន្តិករ​ឬ សន្តិការកៈ អ្នកធ្វើ​សន្តិភាព (​បើ​ស្ត្រី​ជា សន្តិការិកា​) ។ សន្តិកាល​ពេល​, សម័យ ប្រកបដោយ​សេចក្តី​សាន្តត្រាណ​, កាល នៃ​ស្រុកទេស​, ដែល​ឋិត​នៅក្នុង​សេចក្តី សុខ​ស្ងប់​។​សន្តិភាព​ភាព​ឬ​ដំណើរ​ស្ងប់​, សាន្តត្រាណ​, រាបទាប ដំណើរ​សះជា នឹង​គ្ន៉ា មាន​សន្តិភាព​, ធ្វើ​សន្តិភាព ។​
​ ​
សន្តាន​ សន់​-​ដាន​សំ​. បា​. ( ន​. ) វង្ស​, ពង្ស​, ពូជ​, ពូជ​ព​ង្សៈ​តំណ​វង្ស​។ ចិត្ត​, អធ្យាស្រ័យ ។ សន្តានព្រៀងលាន (​ម​. ព​. ព្រៀងលាន​) ។​សន្តានសន្ធិ (​សន់​-​តានៈ​សៈន់​-​ធិ​) តំណ​វង្ស​តៗ​មក​, ក្រសែ​វង្ស​, សន្តតិវង្ស ។ ញាតិសន្តាន ញាតិវង្ស​, តំណ​វង្ស​ញាតិ ។ សាច់ សន្តាន​សាច់ញាតិ​។ មាន​សន្តាន​ខុសគ្នា មានចិត្ត​ឬ​អធ្យាស្រ័យ​ខុសគ្នា់ និយាយ ថា​មាន​សន្តាន​ចិត្ត​ខុសគ្នា​ក៏បាន ។​

សញ្ជាតិ ស័​ញ​-​ជា​-​តិ​ឬ​–​ជាត​សំ​. បា​. ( ន​. ) ការកើត​ឯង​, ការ​ដុះ​ឯង​, ការកើត​តាម​ធម្មតា ប្រព្រឹត្ត​ទៅតាម សញ្ជាតិ ។ កន្លែង​ដែល​កើត​, ស្រុក កំណើត​, មាន​សញ្ជាតិ​ផ្សេងគ្នា ។ ឫស គល់ កំណើត​, ដើមកំណើត​, ដើមចម ៉ របស់​នេះ​មាន​សញ្ជាតិ​មក​អំពី​អ្វី ? ។ សញ្ជាតិញ្ញាណ (​ស័​ញ​-​ជា​-​តិ​ញ​-​ញាន​) សេចក្តី​ដឹង​ដែល​កើត​តាម​ធម្មតា​ខ្លួន ឯង​៘​

សង្ហារ សង់​-​ហា​សំ​. បា​. ( ន​. ) (​សំ​ហារ​) ការនាំយក ការ​បំ​ប្រួញ​, សង្ខេប ការ​រូប​រួម ការទម្លាយ​បង់ៈ ការ បំផ្លាញ​, ការបំបាត់​បង់​, ការ​ផ្តាច់ផ្តិល ។ ខ្មែរ​ច្រើន​ប្រើ​ជា​កិ​. សំដៅ​សេចក្តី​ថា “​បំផ្លាញ​, បំបាត់​បង់​, ផ្តាច់ផ្តិល​, សម្លាប់ៈ សង្ហារជីវិត​ផ្តាច់ផ្តិល​ជីវិត ។ សង់​-​ហារ​. ស​. ( ន​. ) ត្រា​សម្រាប់​ក្សត្រិយ៍​, ត្រា​ផែន ដី​,​ព្រះ​លញ្ឆករ​, បោះ​ព្រះសង្ហារ ។​
​ ​
សង្ហា​ សង់​-​ហា ( គុ​. ) ដែល​រុង រឿង​, មាន​រូបល្អ​អង់អាច​, ឆើតឆាយ​, ស្រស់​, ស្រស់បស់ រូបឆោម​សង្ហា​, តែងខ្លួន​យ៉ាង​សង្ហា (​ម​.​ព​. សង៉ា​ផង​) ។ សង្ហារាសី​រាសី​រុងរឿង, មាន​សង្ហា​- រាសី ។​
​ ​
សង្កៀរ ( កិ​. ឬ​គុ​. ) រអា​ឬ​រអាម ខ្លាំង​, សង្កៀរធ្មេញ​, សង្កៀរជើង​, សង្កៀរសាច់​។ សង្កៀរចិត្ត​, រអា​ចិត្ត​, ជ្រេញចិត្ត​, ទ្រាន់ចិត្ត​ខ្លាំង ។ សង្កៀរ ត្រចៀក​រអាម​ឬ​ខ្ទ័រ​ត្រចៀក​គឺ​ឮសូរ​សព្ទ ខ្លាំង​ជិត​ត្រចៀក​ឬឮ​សម្តី​ពុំគួរ​គាប់​នាំ ឱ្យ​ខ្ទ័រ​ឬ​រអាម​ស្រោម​ប្រសាទ ។​
​ ​
​ស្រពាប់ ( គុ​. ) ស្ងួត​បន្តិចៗ​នៅ សើម​ខ្លះ​ឬ​នៅ​ស្រស់​ខ្លះ​៖ កុំ​បាច់​ហាល​ឱ្យ​ស្ងួត​ឱ្យ​គ្រាន់តែ​ស្រពាប់ បាន​ហើយ ។​
​ ​
​សំពីង ( ប​. ) ពាក្យ​សម្រាប់ និយាយ​ផ្សំ​នឹង​ពាក្យ​សំពោង​ថា​៖ សំពីងសំពោង​ឬ​សំពេងសំពោង សំពោង​ក្រៃ ពេក​, ស៊ោងអំពោង ។​
​ ​
​សម្ពោធ ​សំ​-​ពោត​សំ​. បា​. ( ន​. ) (​សម្ពោធ​ឬ​–​ធន​) ការ​រំឭក ការ​ថ្លែង សេចក្តី​ដោយ​ច្បាស់លាស់​៖ ការ​ពោល ពាក្យ​ប្រាស្រ័យ​រកគ្នា ការហៅ​គ្នា​ចំពោះ មុខ​… ។ ខ្មែរ​ប្រើ​សម្ពោធ​ជា​កិ​. សំដៅ សេចក្តី​ថា “​ថ្លែងសេចក្តី​រៀបរាប់​ឬ​រាយ ការណ៍​ក្នុង​ទីប្រជុំ​ឆ្លង​ឬ​ឡើង​មន្ទីរ​ថ្មី​ជា ដើម​” ៖ សម្ពោធ​សាលារៀន (​ម​. ព​. សម្ភោជ​និង​សម្ភោទ្យ​ផង​) ។​
​ ​
​សម្ពាធ សំ​-​ពាត​សំ​. បា​. ( គុ​. ) ចង្អៀត ដែល​ជ្រៀត​បៀត ដែល​ញាត់ ញៀត​ថ្តែ​ថ្តុ​ក​, ទី​សម្ពាធ​ទី​ចង្អៀត​។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ​អ​. ថ​. សំ​-​ពា​ធៈ​, ដូចជា​សម្ពាធកោដ្ឋ​កោដ្ឋ​, ជង្រុក​, បន្ទប់​ចង្អៀត​។​សម្ពាធគ្រឹះ​ផ្ទះ ចង្អៀត​។​សម្ពាធចិត្ត​ចិត្តចង្អៀត​ចង្អល់ៈ ចិត្ត​ដែល​គិត​ជ្រៀត​បៀត​គេ​។ សម្ពាធដ្ឋាន ទី​ចង្អៀត អវយវៈ​កំបាំង​។​សម្ពាធបថ​ឬ​–​មគ្គ​,–​មាគ៌ា (–​បត់​ឬ​–​ម័ក​,–​មារគា​) ផ្លូវ​ចង្អៀត​។​សម្ពាធប្រាប្ត (–​ប្រាប​) ដែល​ដល់​នូវ​សេចក្តី​ចង្អៀតចិត្ត អ្នក ដែល​កំពុង​តប់ប្រមល់​ចិត្ត​។ សម្ពាធ រ​ច្ឆា​ច្រក​ឬ​ប្រ​ហប់​ចង្អៀត ។ សម្ពាធា វាស (​សម្ពាធ + អាវាស​) អាវាស​, លំនៅ​ចង្អៀត​៘​
​ ​
​សង្វាស ​សង់​ឬ​ស័ង​-​វ៉ាស​សំ​. បា​. ( ន​. ) (​សំវាស​) ការ​នៅ​រួមគ្នា​, ការ​នៅ ជាមួយគ្នា ការរួម​បវេណីៈ មាន​សង្វាស ស្មើគ្នាៈ​រួម​សង្វាស​។ បើ​ដាក់​រួម​ភ្ជាប់ ជាមួយនឹង​សព្ទ​ដទៃ​ច្រើន​ប្រើ​សំវាស​ជាង សំវាស​ត្ថេ​នកៈ (​ស័ង​វ៉ា​ស័ត -​ថេ​ន៉ៈ​កៈ​) ការ​លួច​សង្វាស គឺ សាមណេរ​ដែល​បួស ត្រឹមត្រូវ​តាមច្បាប់ ហើយ​ក្លែងខ្លួន​ជា​ភិក្ខុ ចូលធ្វើ​កិច្ច​ផ្សេងៗ ស្មើគ្នា​នឹង​ពួក​ភិក្ខុ (​ម​. ព​. ថេ​យ្យ សំវាស​កៈ​,​លិង្គត្ថេនកៈ​និង ឧភយត្ថេនកៈ ផង​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​