សន្និដ្ឋាន​, សន្និធិ​, សៅហ្មង​, បិទ​, បិត​, បេតិកភណ្ឌ​, ពិព័រណ៍​, ពរ្សឺឡែន​

293
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

សន្និដ្ឋាន សន់​-​និ​ត​-​ឋាន បា​.; សំ​. ( ន​. ) (​សំ​និ​ឞ្ឋា​ន ឬ ស​ន្និ​ឞ្ឋា​ន​) សេចក្ដី​ចូលចិត្ត​, ការយល់​ជាក់​, ការយល់ឃើញ​ស៊ប់​, ការរួម​គំនិត​ជាមួយ : ធ្វើ​សន្និដ្ឋាន​,​ដោយ​សន្និដ្ឋាន ថា … ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន “​ចូលចិត្ត​, យល់​ជាក់​គួរ​សន្និដ្ឋានបាន​ដោយ​ងាយ ។ សន្និដ្ឋានចេតនា (​សន់​-​និ​ត​-​ឋា​ន៉ៈ​ចេ​តៈ​ន៉ា​) ចេតនា​ដែល​យល់​ស៊ប់​គឺ​គំនិត​ដែល​ចុះ ស៊ប់​យល់​ជាក់​មិន​ភ្លេច : ធ្វើការ​ដោយ​សន្និដ្ឋានចេតនា ។

​សន្និធិ សន់​-​និ​-​ធិ បា​.; សំ​. ( ន​. ) (​សំ​និ​ធិ ឬ សន្និធិ​) ការ​សន្សំទុក​, ការ​សំចៃ​ទុក ឬ​ការ​ទុក​សំចៃ : ធ្វើ​សន្និធិ (​វេ​វ​. សន្និច្ច័យ​) ។ សន្និធិការកៈ (​សន់​-​និ​-​ធិ កា​រ៉ៈកៈ​) វត្ថុ​ដែល​សន្សំទុក​, ដែល​សំចៃ​ទុកដាក់​ឲ្យ​កន្លង​កាល​: ភិក្ខុ​ឆាន់​ភោជន​ជា​សន្និធិការកៈ ត្រូវ​អាបត្តិ​បា​ចិ​ត្តិ​យៈ (​ព​. វិ​. ពុ​.) ។

​សៅហ្មង ស​. ( កិ​. ឬ គុ​. ) អាប់អន់​, មាន​មន្ទិល​, ប្រឡាក់​, មិន​បរិសុទ្ធ​, មាន​មោះហ្មង : ចិត្ត​សៅហ្មង​, សីល​សៅហ្មង​, របស់​សៅហ្មង ។ ប្រើ​ជា ន​. ក៏មាន : មាន​សៅហ្មង ។

​បិទ បិត បា​. ( កិ​. ) (​បិទ “​ខ្ទប់​, រាំង​, ភ្ជិត​” ឬ បិ​ឌ​, បិ​ឌិ​; បិ​ឌ “​រួម​, រួម​ចូល​, រួបរួម​, បង្រួម​, ភ្ជុំ​”) ខ្ទប់​, រាំង​, ធ្វើ​ឲ្យ​ជិត : បិទទ្វារ​, បិទផ្លូវ ។ ដាក់​ផ្តិត​ភ្ជាប់​, ទឹប : បិទមាស ។

​បិត ( កិ​. ) កាន់​ទប់​ដោយ​ដៃ​ទាំងពីរ កូត​, ប្រួម​, សម្រួច​ដោយ​មុខកាំបិត​បន្ទោះ​ឬ​កាំបិត ឯទៀត​ក៏បាន : បិតបន្ទោះ​, បិតផ្ដៅ​, បិត​ឈើស្រួច​, បិតសម្រួច ។ ចំហុយ​យក​ញើស​ឲ្យ ស្រក់​ចុះ​ក្នុង​តម្រង​ឲ្យ​កើត​បានជា​សុរា : បិតស្រា ។

​បេតិកភណ្ឌ ប៉េ​តិកៈ​ភាន់ បា​. ( ន​. ) (​បេ​តិក + ភណ្ឌ​)​ទ្រព្យសម្បត្តិ ឬ​កេរ្តិ៍​មត៌ក ដែលមាន​ជាប់​មកពី​ខាង​ឪពុក : ស្រែ​ទាំងអស់នេះ​ជា​បេតិកភណ្ឌ​របស់ខ្ញុំ (​បារ​. Patrimoine) ។ ម​. ព​. ម​ត្តិ​ក​ភណ្ឌ ផង ។

​ពិព័រណ៍ –​ព័រ បា​. ក្ល​.; បា​. ( ន​. ) (​វិវរណ “​ការបើក​, ការបើក​បង្ហាញ​;…”) ការដាក់ តាំង​, ការបញ្ចេញ​ឲ្យ​ឃើញ​នូវ​វត្ថុ​ផ្សេងៗ ដើម្បី​ឃោសនា​ផ្សាយ (​បារ​. Exposition) : រៀបចំ​ពិព័រណ៍​នៃ​ផលិតផល​ខាង​កសិកម្ម ។ ពិព័រណ៍​អន្តរជាតិ​ពិព័រណ៍​ដែល​ទាក់ទង ដោយ​ជាតិ​បរទេស​, ដោយ​ជាតិ​នានា​, ដោយ​សាសន៍​ដទៃ ។

​ពរ្សឺឡែន ព័រ​-​សឺ​– ឬ ពក​– បារ​. ( ន​. ) (Porcelaine)​គ្រឿង​ប្រដាប់​ប្រើប្រាស់​មាន​ចាន និង​ពែង​ជាដើម ធ្វើ​ពី​ដីឥដ្ឋ​ម្យ៉ាង មាន​ព័ណ៌​ស​-​សាច់​ម៉ដ្ឋ​ជិតស្និទ្ធ​ភ្លឺរលោង : ចាន​ពរ្សឺឡែន ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​

#