សន្និបាត​អន្តរជាតិ​ពី​កសិកម្ម ចិញ្ចឹមសត្វ និង ជលផល ជាង​៦០​ប្រភេទ នឹងមាន​វត្ត​មាននៅ​កម្ពុជា​

821
ចែករម្លែក

(​ភ្នំពេញ​)៖ សន្និបាត​អន្តរជាតិ ស្តីពី​កសិកម្ម ចិញ្ចឹមសត្វ និង​ជលផល ធំ​បំផុត​នឹង​ប្រារព្ធ​ឡើង រយៈពេល បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥-៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីតាំង​ស្ថិតនៅ​មជ្ឈមណ្ឌល​សន្និបាត និង​តាំងពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ Minh Vi Exhibition & Advertising Service Co., Ltd (VEAS) បា​នស​ធ្វើ​សន្និសីទកាសែត ប្រកាស​ពី​ប្រទេស​កម្ពុជា នឹងមាន​ព្រឹត្តិការណ៍​សន្និបាត អន្តរជាតិ ស្តីពី​កសិកម្ម ចិញ្ចឹមសត្វ និង ជលផល បង្ហាញ​ពី​ក្រុមហ៊ុន​និង​ផលិត​ផៗ ជាង ៦០ ប្រភេទ​។​

​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​ចូលរួម​ដោយ​លោក មៀ​ច យ៉ា​ឌី ប្រធានការិយាល័យ​ទីផ្សារ​កសិកម្ម នាយកដ្ឋាន​ផែនការ និង​ស្ថិតិ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​ប្រទេស​កម្ពុជា ដែលមាន​សហគ្រាស សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា បានទទួល​នូវ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ដែល​បាន​គ្រោងទុក ជា​គោលដៅ​ទៅ កាន់​សេដ្ឋកិច្ច​ទីផ្សារ ។ ជាមួយ​នឺង​គោលនយោបាយ​សេដ្ឋកិច្ច​ប្រកបដោយ ប្រសិទ្ធភាព សមត្ថភាព នៃ​ផលិតកម្ម​នៅក្នុង​ប្រទេស បាន​រីកចំរើន​យ៉ាងខ្លាំង ខណៈពេលដែល​តម្លៃ ពលកម្ម​នៅតែ​បន្ត មានកា​ប្រកួតប្រជែង​។ វិស័យ​កសិកម្ម បសុសត្វ និង​ជលផល​នៅតែ​ជា​វិស័យ សេដ្ឋកិច្ច​ដ៏​សំខាន់​។​

​អ្នករៀបចំ​កម្មវិធី​នេះ រំពឹងថា ពិធី​នេះ នឹង​បន្ត​រក្សា​កំណើនសេដ្ឋកិច្ច​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ ដោយ​សេដ្ឋកិច្ច​កំពុង​រីកចំរើន​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​វិនិយោគិន អន្តរជាតិ​។ លើសពីនេះ​ទៀត ប្រទេស​កម្ពុ​ជាមាន​គោលនយោបាយ​ថ្មីៗ ដើម្បី​លើកទឹកចិត្ត និង​ពង្រឹង​ឱកាស​ហ​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជក​ម្មកដល់​អ្នក​ផលិត កសិកម្ម បសុសត្វ និង​ជលផល មិន​ត្រឺ​ម​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំ​នៅក្នុង​តំបន់​ដែលមាន​គុណសម្បត្តិ​នៃ​វប្បធម៌ និង​តំបន់​ផងដែរ​។​

Minh Vi Exhibition & Advertising Service Co., Ltd (VEAS) បានរៀបចំ​កម្មវិធី​តាំង ពិព័រណ៍​កសិកម្ម បសុសត្វ ជលផល​សមុទ្រ ដោយមាន​កា​គាំទ្រ​យ៉ាង​រឺ​ង​មាំ​ពី​រដ្ឋាភិបាល និង​ក្រសួង​។ តាំងពិព័រណ៍​អន្តរជាតិ នៅ​ឆ្នាំ​២០១៨ នឺង​រៀបចំ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ នៅក្នុង​ឆ្នាំ​២០១៨​នេះ មាន​អ្នក​តាំងពិព័រណ៍​ច្រើនជាង​៦០ និង​ម៉ា​កជាង ១០០ នឹង​បង្ហាញ​ផលិតផល​របស់​ពួកគេ អំពី​វិស័យ​កសិកម្ម សត្វ​ច​ញ្ចឹ​ម និង វារីវប្បកម្ម​។​

​តំណាង​នៃ​កម្មវិធី​នេះ រំពឹងទុក​ថា ពិព័រណ៍​នេះ នឹង​ស្វា​គម​ន៏​ភ្ញៀវ​ចំនួន​៥.០០០​នាក់​មកពី​អាស៊ីអាគ្នេយ៍ និង​ជុំវិញ​ពិភពលោក​នេះ ជា​វេទិកា​ដ៏​ល្អ​បំផុត​ដែល​ផ្តល់នូវ​ការតាំងពិព័រណ៍​អន្តរជាតិ ដ៏​គួរអោយ ទុកចិត្ត សម្រាប់​ការតាំងពិព័រណ៍​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​បង្ហាញ​ម៉ាក​របស់​ពួកគេ​ទៅកាន់ ទីផ្សារ​កម្ពុជា ខណៈដែល​ពួកគេ​អាច​ស្វែងរក​ដៃគូ​អាជីវកម្ម ដែលមាន​សក្តានុពល​អ្ន​ក​នាំចូល និង​អ្នក​ចែកចាយ​ក្នុងស្រុក និង​ក្រៅ​ស្រុក រួមជាមួយ​នឹង​សកម្មភាព​ជាក់លាក់​នានា​ផងដែរ​៕ ដោយ​: បូ​រិ​ន​