សន្និសីទ​សារព័ត៌មាន​អំពី​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ ២០២០​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​

427
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២០​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​និង​ជា​សន្និសីទ​ឌីជីថល​ឈានមុខ​ដំបូង​គេ​ផ្តោតទៅលើ​ប្រធានបទ​ឌីជីថល​សំខាន់បំផុត​និង​បញ្ហា​ដែល​កំពុង​ជួបប្រទះ​នៅ​កម្ពុជា​។​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ឈានមុខ​នៅក្នុង​ប្រទេស​ឌីជីថល​កម្ពុជា​ត្រូវបាន​ត្រឡប់មកវិញ​ជា​លើក​ទី​ពីរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ​។​ដែលមាន​រយៈពេល​បី​ថ្ងៃ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​គេ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ជាច្រើន​រួមមាន​អ្នកជំនាញ​ឌីជីថល​ទាំង​ក្នុងស្រុក ក្នុង​តំបន់​និង​អន្តរជាតិ សហគ្រិន និង អ្នកគាំទ្រ​វិស័យ​ឌីជីថល ។​

​ឌីជីថល​ខេ​ម​បូ​ឌា រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ឯកទេស​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន (NIPTICT)​ដែលជា​គ្រឹះស្ថាន​អប់រំ​និង​ស្រាវជ្រាវ​ទៅលើ​ផ្នែក​ឌីជីថល​សម្រាប់​សិស្ស​និស្សិត​។​ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា​២០២០​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នឹង​ឈានមុខ​គេ​ក្នុង​វិស័យ​ឌីជីថល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ដឹកនាំ​ដោយ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​និង​អ្នកដឹកនាំ​វិស័យ​ឯកជន​។​ដែល​បាន​ប្តេជ្ញា​កសាង​មូលដ្ឋានគ្រឹះ​ក្នុង​វិស័យ​ឌីជីថល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក៏ដូចជា​ព​ន្លឿ​ន​សេ​ដ្ធ​កិច្ច​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា​២០២០​នឹងមាន​ការចូលរួម​ពី​សំណាក់​វាគ្មិន ១២០ នាក់ អ្នក​តាំងពិព័រណ៍ ២០០​នាក់​និង​ភ្ញៀវ​ចូលរួម​ជាង​៣០.០០០​នាក់​មកពី​១០​ប្រទេស​ដែល​តំណាងឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​និង​ស្ថាប័ន​ការទូត ប្រតិបត្តិ​ករ​ទូរគមនាគមន៍​។ ក្រុមហ៊ុន​ផ្តល់​សេវា​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍ ICT​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឌីជីថល​និង​បច្ចេកវិទ្យា​ធនាគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ្នក​ទើប​ចាប់ផ្តើម​អាជីវកម្ម​ថ្មី អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍​។​

​រួមជាមួយ​NIPTICT​ក៏មាន​ការគាំទ្រ​ពី​សំណាក់​ស្ថាប័ន​រដ្ឋាភិបាល​រួមមាន​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក្រសួងពាណិជ្ជកម្ម​និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ទទួលបាន​ការសហកា​រ​ពី​អង្គ​ការដែល​មកពី​វិស័យ​ឯកជន ដែលជា​អ្នក​ឧបត្ថម្ភ និង​អ្នក​រួមចំណែក​ដ៏​ធំ រួមមាន Smart Axiata, Cellcard និង Metfone ដៃគូ​សហការ​5G រួមមាន ក្រុមហ៊ុន Huawei ដៃគូ​សហការ Fintech រួមមាន UnionPay និង Wing ដៃគូ​ធនាគារ PPCBank ដៃគូ​អ៊ីនធឺណិត Ezecom ដៃគូរ smart house LG ដៃគូ​សណ្ឋាគារ Raffles Hotel Le Royal ដៃគូ​ភេសជ្ជៈ Angkor Beverage ដៃគូ​ហេដ្ឋារចនាសម្ព័ន្ធ Edotco ដៃគូ​ធ្វើដំណើរ Grab, ដៃគូ ចាប់ផ្តើម​អាជីវកម្ម​ថ្មី ដែលជា​សហគ្រាស​ខ្មែរ អ្នក​ឧបត្ថម្ភ​ដទៃទៀត រួមមាន Seatel, Visa និង TrueMoney និង​អ្នក​សហការ​អ្នករៀបចំ​កម្មវិធី​រួមមាន ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Compass Advertising ។​

​សេចក្តីប្រកាស​ពត៌មាន​របស់​NIPTICT​បានឱ្យដឹងថា​៖​ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា​២០២០​ជា​ព្រឹត្តិការណ៍​ដ៏​ឈានមុខ​ប្រចាំឆ្នាំ​លើក​ទី​២​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នឹង​បង្ហាញ​ពី​គោលដៅ​ចុងក្រោយ​បំផុត​នៃ​ការរៀបចំ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ទទួលយក​សេដ្ឋកិច្ច​ឌីជីថល ។​ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​ការរីកចម្រើន​ខាង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​រួម​ជាមួយនឹង​គោលបំណង​អភិវឌ្ឍន៍​ជាក់លាក់​រួមមាន​ទី​១៖

ការបង្កើត​វេទិកា​ថ្នាក់ជាតិ​ដើម្បី​បង្ហាញ​ទៅកាន់​ឆាក​អន្ដរជាតិ​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​ភាព​ទាក់ទាញ​ទៅលើ​ការវិនិយោគ​លើ​វិស័យ​ឌីជីថល​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន​។​ទី​២:​ការពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍន៍​គោលនយោបាយ​ក្របខណ្ឌ​ច្បាប់ និង​ការអប់រំ នៅក្រោម ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​។

​ទី​៣:​ការធ្វើ​បទ​បង្ហាញ​និង​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​វិស័យ​ឌីជីថល​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​ដើម្បី​បង្កើន​ផលិតភាព​និង​ប្រសិទ្ធភាព​ការលើកកម្ពស់​ប្រព័ន្ធ​សិក្សាអប់រំ​ការពង្រឹង​ជំនាញ​ឌីជីថល​និង​បច្ចេកវិទ្យា​ដើម្បី​ជា​ឱកាស​ឲ្យ​ប្រទេស​កម្ពុជា​បាន​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។

​ទី​៤:​ការប្រមូលផ្តុំ​អ្នកជំនាញ​និង​អ្នកដឹកនាំ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​និង​ព័ត៌មានវិទ្យា​ព្រមទាំង​វិស័យ​ទំនាក់ទំនង​ទូរគមនាគមន៍​ក៏ដូចជា​ស្ថាប័ន​រដ្ឋាភិបាល​វិនិយោគិន​អ្នកបង្កើត​បច្ចេកវិទ្យា​ថ្មី​ស្ថាប័ន​ស្រាវជ្រាវ​ដើម្បី​ផ្លាស់ប្តូរ​គំនិត​ទទួលបាន​ចំណេះដឹង​ថ្មី​។​ជំរុញឱ្យមាន​ការផ្សព្វផ្សាយ​ពី​ការ​អនុវត្ដ​ន៍​ដ៏​ល្អ​បំផុត​សម្រាប់​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ការពិភាក្សាគ្នា​អំពី​និន្នាការ​និង​បញ្ហា​ប្រឈម​នានា​នៅក្នុង​វិស័យ​ឌីជីថល​និង​ព័ត៌មានវិទ្យា​ព្រមទាំង​បង្ហាញ​ពី​បញ្ហា​ដែល​កំពុង​ជួបប្រទះ​ដែល​អាច​ស្វែងរក​ដំណោះស្រាយ​បាន​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​។

​ទី​៥:​ការជំរុញ​និង​លើកទឹកចិត្ត​សហគ្រិនភាព​និង​ការច្នៃប្រឌិត​និង​ទី​៦​ការអនុញ្ញាត​ឲ្យ​សហគ្រិន​និង​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​ទទួលបាន​ការអភិវឌ្ឍ​ន៍​នូវ​បណ្តាញ​របស់​ពួកគេ​ក៏ដូចជា​ឱកាស​ជួប​ជាមួយ​ក្រុមហ៊ុន​ដែល​ផ្ដល់​វិភាគទាន​ដល់​សហគ្រិន​ដែលជា​អ្នក​ចាប់ផ្ដើម​។​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់ ឌីជីថល​កម្ពុជា​ឆ្នាំ ២០២០​រួមមាន​៖

១.​វេទិកា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍​ប្រចាំ​តំបន់​អាស៊ាន​និង​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍​ប្រចាំ​តំបន់​អាស៊ាន​និង​វិស័យ​ឯកជន​មកពី​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​២.​វេទិកា​សម្រាប់​អ្នក​ទើបនឹង​ចាប់ផ្តើម​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​។​ថ្មី​៣​វេទិកា​សម្រាប់​អ្នក​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​។​៤.​សន្និសីទ​និង​សិក្ខាសាលា​សម្រាប់​អ្នកដឹកនាំ​និង​អ្នកជំនាញ​ផ្នែក​ឌីជីថល​ដើម្បីឱ្យ​ពួកគាត់​បាន​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ការ​វិវឌ្ឍន៍​ចុងក្រោយបង្អស់​នៃ​បច្ចេកវិទ្យា​ឌីជីថល​និង​គោលការណ៍​របស់​បច្ចេក​វិទ្យា​ឌីជីថល​នា​ថ្ងៃ​អនាគត​។​៥.​ពិព័រណ៍​ឌីជីថល​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​។​

៦.​ការផ្តល់​ពានរង្វាន់​ព័ត៌មាន​និង​ទូរគមនាគមន៍​កម្ពុជា​ពានរង្វាន់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពានរង្វាន់​មូល​និ​ធី​USOCBRD​និង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ដែលមាន​ភាព​ឆ្នៃប្រឌិត​ទៅលើ​ផ្នែក​ផលិតផល​បច្ចេកវិទ្យា​។​ក្នុង​រយៈពេល​៣​ថ្ងៃ​ពេញ​នេះ​អ្នកចូលរួម​នឹង​រីករាយ​ជាមួយ​ប្រធានបទ​និង​ការតាំងពិព័រណ៍​ដូចជា​ការសរសេរ​កូដ FinTech, AgriTech, Big Data, ។​ប្រព័ន្ធ​ដំណោះស្រាយ​សិប្បនិម្មិត (AI), គំនិត​ច្នៃប្រឌិត (DesignThinking),​គេហដ្ឋាន​ឆ្លាត​វៃ​(SmartHomes),​កី​ឡាអេ​ឡិច​ត្រូ​និ​ច​(eSport),​មនុស្ស​ដែលមាន​ទេពកោសល្យ​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​(Cambodiadigitaltalent),​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​និង​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល ប្រព័ន្ធ​អេកូ​ឌីជីថល ការផ្ដល់​មូលនិធិ និង​ការ​រៃអង្គាស​មូលនិធិ​។

​លើសពីនេះទៅទៀត​អ្នកចូលរួម​នឹងមាន​ឱកាស​ស្តាប់​ប្រសាសន៍​ពី​សំណាក់​រដ្ឋមន្ត្រី​ក្នុង​វិស័យ​ឌីជីថល​នៅ​តំបន់​អាស៊ាន​និង​មនុស្ស​ដែលមាន​ទេពកោសល្យ​ឌីជីថល​នៅ​តំបន់​អាស៊ាន​។​ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា​២០២០ អាច​ប្រារព្ធ​ទៅបាន​ដោយសារ​ការគាំទ្រ​និង​ការដឹកនាំ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​សំខាន់ៗ​ដែល មានការ​ចូលរួមចំណែក​ជាច្រើន​ដែល​មិនអាច​កាត់ថ្លៃ​បានមក​កាន់​ឌីជីថល​កម្ពុជា​និង​ការខិតខំ​បង្កើត​និង​រក្សា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការរីកលូតលាស់​នៃ​វិស័យ​ឌីជីថល​ក្នុង​រយៈពេល​យូរអង្វែង​ប្រកបដោយ​និរន្តរភាព​។​

លោក​បណ្ឌិត​សេង​សុភាព​ប្រធាន​វិទ្យាស្ថាន​NIPTICT​បាន​មានប្រសាសន៍ថា​វិទ្យាស្ថាន​ជាតិ​ឯកទេស​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន​មាន​មោទនភាព​ណាស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​ក្នុងការ​បង្កើត​វេទិកា​ដ៏​ឆ្នើម​អស្ចារ្យ​មួយ​នេះ​។​ក៏ដូចជា​ដើម្បី​កសាង​អនាគត​វិស័យ​ឌីជីថល​របស់​ប្រទេស​កម្ពុជា​និង​លើកកម្ពស់​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​នាំមុខ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​។ ស្របតាម​គោលដៅ​ដែល​បានចែង​របស់​យើង​ក្នុង​ការកសាង​អនាគត​វិស័យ​ឌីជីថល​របស់​ប្រទេស​កម្ពុជា​ប្រធានបទ​សម្រាប់​ឆ្នាំ ២០២០ គឺ​មនុស្ស​ដែលមាន​ទេពកោសល្យ​ឌីជីថល​។ ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា ២០២០​នឹង​ពង្រឹង​វិស័យ​ឌីជីថល​និង​ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍​ឲ្យ​ក្លាយជា​វិស័យ​ដែលមាន​តួនាទី​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​” ។

​លោក លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC) និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​CBRD​បាន​មានប្រសាសន៍ថា​ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា ២០២០ បាន​ចូលរួមចំណែក​ក្នុងការ​សម្រេចបាន​នូវ​ផែនការ​កសាង​សមិទ្ធផល​ឆ្នាំ ២០១៩-២០២០ ។​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​នៃ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​ដែល​បង្កើតឡើង​ដោយ​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​CBRD​ដើម្បី​ទី​១​ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស​សម្រាប់​ប​ច្ចេក​វិទ្យា​ព័ត៌មាន​។​ទី​២​ការជំរុញ​ឲ្យ​មានការ​ស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​ក៏ដូចជា​ការច្នៃប្រឌិត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទី ៣ ការជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​អ្នក​ចាប់ផ្តើម​អាជីវកម្ម​បច្ចេក​វិ​ទ្យ​ថ្មី​។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ MPTC បាន​មានប្រសាសន៍ថា “​គោលនយោបាយ​កំពុង​ត្រូវបាន​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ជាពិសេស​ទាក់ទង​នឹង​ការរៀបចំ​ប្រទេស​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ស្របតាម​ទស្សនវិស័យ​ដែលមាន​រយៈពេល​វែង​ដើម្បី​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ខាង​បច្ចេកវិទ្យា​ឌីជីថល​” ។​លោក​បន្តថា​“ ឌីជីថល​កម្ពុជា ២០២០​រំលេច​នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការកសាង​សេដ្ឋកិច្ច​ឌីជីថល​និង​សង្កត់ធ្ងន់​លើ​អាទិភាព​ដែល​យើង​ដាក់​លើ​ការបង្កើន​ធនធានមនុស្ស​ខាង​វិស័យ​ឌីជីថល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​” ។

​លោក​ជឿជាក់ថា​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​ជំនាញ​របស់​យុវជន​ដែលមាន​ទេពកោសល្យ​នឹង​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ជាពិសេស​ការរៀបចំ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ។​

​គួរ​បញ្ចាក់​ផងដែរ​ថា​ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា​២០២០​នឹងមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ពត៌មាន​វិទ្យា​និង​មាន​វាគ្មិន​ប្រមាណ​១២០​នាក់​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​ផងដែរ​ព្រឹត្តិការណ៍​នេះ​មាន​ការតាំង​ពិ​ព័​ណ៍​ប្រមាណ​ជា​២០០​ស្ដង់​និង​សង្ឃឹមថា​នឹងមាន​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជាង​៣០.០០០​នាក់​មកពី​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​។​ដែល​រួមមាន​ស្ថាប័ន​រដ្ឋាភិបាល​ស្ថាប័ន​ការទូត​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ក្រុមហ៊ុន​ផ្តល់​សេវា​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឌីជីថល​ធនាគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ​និង​ដៃគូ​អភិវឌ្ឍន៍​៕S/