សន្និសីទ​អន្តរជាតិ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​ការងារ​ទេសន្តរប្រវេសន៍​ការងារ និង​អំពើ​ជួញដូរ​មនុស្ស លើក​ទី​២ នៅ​ក្រុង​សៀមរាប​

276
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: សន្និសីទ​អន្តរជាតិ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​ការងារ​ទេសន្តរប្រវេសន៍​ការងារ និង​អំពើ​ជួញដូរ​មនុស្ស លើក​ទី​២ រវាង​ព្រះរាជា​ណា​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ត្រូវបាន​ប្រព្រឹត្តឡើង​នៅ​សណ្ឋាគារ​អង្គរ​មឺ​រ៉ា​ខ​ល ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប​។​

​លោកស្រី យូ សុភាព បាន​បញ្ជាក់ថា កិច្ចពិភាក្សា​ទ្វេភាគី​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើតជា​កិច្ចសន្ទនា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ពាក់ព័ន្ធ និង​ការអនុវត្ត​គោលនយោបាយ​ផ្សេងៗ ទាក់ទង​នឹង​កា​រលើ​កម្ពស់​ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​ពី​បណ្តា​ភ្នាក់ងារ​ផ្សេងៗ ដូចជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ ប្រតិភូ​សហភាព​អឺរ៉ុប ទីភ្នាក់ងារ​អង្គការ​សហ​ប្រជា​តិ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​។​

​សូមបញ្ជាក់​ផង​ដែលថា​សន្និសីទ​អន្តរជាតិ​លើក​ទី​១ បានរៀបចំ​ឡើង​កាលពី​ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃ ហើយ​លើក​ទី​២​នេះ ត្រូវបាន​ជ្រើសរើស​រៀប​ចំ​ក្នុង​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ល​