សន្យា​បង្កើន​ប្រសិទ្ធភាព​លើ​ការដោះស្រាយ​រាល់​តម្រូវការ​ចាំបាច់​នានា​ជូន​ពលរដ្ឋ​នៅ​ភ្នំពេញ​

199
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​បាន​សន្យាថា​៖​នឹង​បង្កើន​ប្រសិទ្ធភាព​លើ​ការដោះស្រាយ​រាល់​តម្រូវការ​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ជួយ​សម្រាល​ការលំបាក​និង​កាត់បន្ថយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​។​

ក្នុងនោះដែរ​លោកស្រី​បាន​ណែនាំ​ដល់​ក្រុមការងារ​បន្ត​ត្រូវ​បង្កើន​ការចុះ​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​នូវ​កង្វល់​សំណើ​សំណូមពរ​ឲ្យ​មាន​ប្រសិទ្ធភាព​ជូន​ពួកគាត់​ស្របតាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ថ្លែង​បែបនេះ​កាលពី​រសៀល​នៅ​ថ្ងៃទី​១០​ខែ​ឆ្នាំ​២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​តួនាទី​ភារកិច្ច​និង​របៀបរបប​ការងារ​សម្រាប់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោកស្រី​ប្រធាន​បាន​បញ្ជាក់ថា​៖​ការចុះ​មូលដ្ឋាន​របស់​ក្រុមការងារ​នេះ​មាន​សារៈសំខាន់​ណាស់​គឺ​ទី​១,​លើកកម្ពស់​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ការជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ស្វែងយល់​អំពី​ជីវភាព​រស់នៅ​និង​បាន​ស្ដាប់​នូវ​កង្វល់​សំណើ​សំណូមពរ​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន​។​

​ទី​២,​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​និង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​និង​ស្វែងរក​ការគាំទ្រ​និង​ចូលរួម​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​និង​ដាក់ចេញ​វិធានការ​និង​សកម្មភាព​អនុវត្ត​ជាក់ស្តែង​។​និង​ទី​៣,​ដោះស្រាយ​និង​បូកសរុប​សំណើ​សំណូមពរ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​ហើយ​មាន​វិធានការ​ដោះស្រាយ​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​និង​ពង្រីក​ការទំនាក់ទំនង​ការអភិវឌ្ឍ​មូលដ្ឋាន​ជាមួយ​ដៃគូ​រហើយ​កំពុង​បន្ដ​បង្កើន​ការចុះ​ជួប​ប្រជាពលរដ្ឋ​និង​បង្កើន​ទំនាក់ទំនង​ជាមួយ​មហា​ជនតា​មូលដ្ឋាន​។​តាមរយៈ​ការកែលំអ​ការផ្តល់សេវា​សាធារណៈ​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ការលំបាក​របស់​ប្រជាជន​ដូចជា​ការដោះស្រាយ​ទំនាស់​ដីធ្លី​ការជួសជុល​។​

​កសាង​ផ្លូវការ​ស្តារលូ​ប្រឡាយ​ការកែ​រៀបចំ​សណ្តាប់ធ្នាប់​សម្រួល​ចរាចរ​ប្រមូល​សំរាម​ការធ្វើ​សួនច្បារ​និង​ជួយឧបត្ថម្ភ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​និង​ងាយ​រងគ្រោះ​ដូចជា​ជនអនាថា​កុមារកំព្រា​ជនរងគ្រោះ​ដោយ​ទឹកជំនន់​អគ្គីភ័យ​និង​អ្នកក្រ​ដែលមាន​ជម្ងឺ​ជាដើម​៕S/​