សន្លឹកឆ្នោត​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​បោះពុម្ព​រួចហើយ​

1160
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សន្លឹកឆ្នោត​ជាង ១០​លាន ៥​សែន​សន្លឹក សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវបាន​បោះពុម្ព​រួចរាល់​ហើយ​។ សន្លឹកឆ្នោត​បោះពុម្ព​នៅ​រោង​ពុម្ព​លី វ៉ាន់​ហុង ដែល​ស្ថិតនៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បោះពុម្ព​រួច គ​.​ជ​/​ប បាន​ដឹកជញ្ជូន​សន្លឹកឆ្នោត​ចេញពី​រោង​ពុម្ព យកទៅ​រក្សាទុក​នៅ​ឃ្លាំង គ​.​ជ​.​ប ដែល​ស្ថិតនៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា នេះ​។

​គ​.​ជ​.​ប បាន​បញ្ជាក់ថា សន្លឹកឆ្នោត សម្ភារៈ និង​ឯកសារ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត នឹងត្រូវ​បញ្ជូន​ទៅដល់​ការិយាល័យ​បោះឆ្នោត​ទាំង ២២.៩៦៧​ការិយាល័យ នៃ​មណ្ឌលបោះឆ្នោត​ទាំង​២៥ មិនអោយ​លើសពី​៣៦​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។​

​សន្លឹកឆ្នោត​ជាង ១០​លាន ៥​សែន​សន្លឹក ត្រូវបាន​បោះពុម្ព​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​រោង​ពុម្ព លី វ៉ាន់​ហុង ដែល​ស្ថិតនៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​ទៅពិនិត្យ​មើល​ការបោះពុម្ព​សន្លឹក​៕

#