សប្តាហ៍​ក្រោយ នាយករដ្ឋមន្ត្រី​ចិន​នឹង​នាំ​វិនិយោគ​គិ​ន​ចិន​ជាច្រើន​មក​កម្ពុជា​ ​ ​

418

(​ភ្នំពេញ​) ៖ នាយករដ្ឋមន្ត្រី​ចិន លោក លី គឺ​ឈាំ​ង (Li Keqiang) នឹង​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា នា​សប្តាហ៍​ក្រោយ ។
​ ​
​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១០-១២​ខែមករា ឆ្នាំ​២០១៨ ដើម្បី​មក​ចូលរួម​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ។​នេះ​បើតាម​​ការចេញផ្សាយ​ពី​វិទ្យុ​បារាំង ។​
​ ​
​ដោយឡែក សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​ថា “​ចូលឆ្នាំ​សកល​ថ្មី ២០១៨​កម្ពុជា​កំពុងតែ​បោះជំហាន​​ទៅមុខ ជាមួយនឹង​កា​រីកចម្រើន​ដែល ជា​មោទនភាព​របស់​ជាតិ​ទាំងមូល ដោយសា​ស្ថេរភាព​នយោបាយ​និង​លំនឹង​នៃ​កំណើន​សេដ្ឋ​​កិច្ច​ជាតិ​កម្ពុជា បាន​ទាក់ទាញ​វិនិយោគទុន​បរទេស​ជាច្រើន ជាពិសេស​មកពី​ប្រទេស​ចិន​ជា​មិត្ត​”​។​
​ ​
​សម្ដេច​តេ​ជោ​បន្តថា “​នៅ​សប្តាហ៍​ក្រោយនេះ យើង​នឹង​ទទួល​ស្វាគមន៍ លោកនាយក​រដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង ដែល​នឹង​អញ្ជើញ​មក ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ជាមួយគ្នានេះដែរ នឹងមាន​វិនិយោគ​គិ​ន​ចិន​ជាច្រើន​មករក​ឱកាស​បណ្តាក់ទុន​វិនិយោគ​នៅ​​ក្នុងប្រទេស​យើង​ផងដែរ​” ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ថែមថា ឆ្នាំ​ថ្មី ២០១៨ គឺ​កម្ពុជា​នឹង​បន្ត​រីកចម្រើន ទៅមុខ​ទាំងអស់គ្នា ក្រោម​ដំបូល​សន្តិភាព​និង​ម្លប់​​ដ៏​ត្រជាក់​នៃ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ដោយ៖វិបុល/sn