សប្បុរសជន​កូរ៉េ​ជួយ​កសាង​ស្ថានីយ៍​ទឹកបរិសុទ្ធ​នៅ​ឃុំ​សំរោង​ស្រុក​អូរជ្រៅ​

818
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ សប្បុរសជន​កូរ៉េ​ជួយ​កសាង​ស្ថានីយ៍​ទឹកបរិសុទ្ធ​នៅ​ឃុំ​សំរោង​ស្រុក​អូរជ្រៅ ។​

លោក អ៊ុំ រាត្រី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ និង​ភ្ញៀវ​សប្បុរសជន​កូរ៉េខាងត្បូង បាន​អញ្ជើញ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ៍​ទឹកបរិសុទ្ធ​សហគមន៍​សំរោង នៅ​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ជា​គម្រោង​របស់​អង្គការ​ហ្គូ​ដ​ណៃ​ប័​រ​កម្ពុជា​(GoodNeighbors International ,Cambodia) ដែលមាន​មូលដ្ឋាន​កណ្តាល​នៅ​សាធារណរដ្ឋ​កូរ៉េ​ឬ​ហៅ​កូរ៉េខាងត្បូង ។​
ទីតាំង​ស្ថានីយ៍​ស្ថិតនៅក្នុង​សាលា​បឋម​សឹ​ក្សា​សំរោង​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
មន្ត្រី​និង​សប្បុរសជន​ចាត់ទុក​សមិទ្ធផល​នេះ​ថា​បាន​ជួយ​ចំពោះមុខ​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​និង​ពលរដ្ឋ​លើ​ផ្នែក​ជីវភាព សុខភាព និង​គុណ​វឌ្ឍន៍​ជីវិត ហើយក៏​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អ​និង​ជិតស្និត​ឡើងៗ​រវាង​ប្រជាជន​កូរ៉េ​និង​កម្ពុជា​៕B/