សប្បុរសជន​កូរ៉េ​និង​ជប៉ុន​ផ្តល់​ជា​បរិក្ខា​ពេទ្យ​មានតម្លៃ​ជិត​៥​ម៉ឺន​ដុល្លារ​ជូន​មណ្ឌល​សុខភាព​ស្រុក​សង្គម​ថ្មី​

280
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា​ឆ្នាំ​២០១៩​នេះ​លោកស្រី ចឹក ហេង អភិបាលរង​ខេត្តព្រះវិហារ​រួមជាមួយ​សប្បុរសជន​មកពី​ប្រទេស​កូរ៉េ​និង​ប្រទេស​ជប៉ុន​ក៏ដូចជា​អាជ្ញាធរ​ស្រុក​សង្គម​ថ្មី និង​មន្ត្រី​សុខាភិបាល​ជាច្រើនរូប បាន​អញ្ជើញ​ប្រគល់​សម្ភារៈ​បរិក្ខា​ពេទ្យ​ជាច្រើន​ប្រភេទ ដល់​មណ្ឌល​សុខភាព​ចំរើន​ទុក​សម្រាប់​ប្រើប្រាស់​។​

​លោកស្រី ចឹក ហេង បានឱ្យដឹងថា សម្ភារៈ​បរិក្ខា​ពេទ្យ​ដែល​ត្រូវ​ប្រគល់ជូន​មណ្ឌល​សុខភាព​ចំរើន ស្រុក​សង្គម​ថ្មី​នៅពេលនេះ​រួមមាន​៖​ម៉ាស៊ីន​អេកូ​ពណ៌​ម៉ូ​ទ័​រ​តាមដាន​សញ្ញា​ជីវិត​។​ម៉ាស៊ីន​វាស់​ចង្វាក់បេះដូង ម៉ាស៊ីន​អុកស៊ីសែន ម៉ាស៊ីន​បឺត​ស្លេស ដែល​គិត​ជា​ទឹក​ប្រាស់​អស់ ៤២.៤០០​ដុល្លារ​។ ជាមួយគ្នា​នោះ សប្បុរសជន​កូរ៉េ និង​ជប៉ុន​ក៏បាន​ជួយឧបត្ថម្ភ​អណ្តូងស្នប់​ចំនួន ៣​កន្លែង​ទៀត​។​

​លោកស្រី​ចឹក​ហេង​ក្នុងនាម​រដ្ឋបាល​ខេត្តព្រះវិហា​រ​តំណាងឱ្យ​ប្រជាពលរដ្ឋ​ស្រុក​សង្គម​ថ្មី​ទាំងមូល​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​កូរ៉េ​និង​ជប៉ុន​ដែលជា​និច្ច​ជា​កាល​បាន​លះបង់​ថវិកា​ផ្ទាល់ខ្លួន ជួយ​កសាង​សាលារៀន អណ្តូងទឹក និង​ឧបត្ថម្ភ​របស់របរ​ផ្សេងៗ​ទៀត ក្នុងន័យ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ស្រុក​សង្គម​ថ្មី​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

លោកស្រី​ចឹក​ហេង​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​សុខាភិបាល​នៃ​មណ្ឌល​សុខភាព​ចំរើន​ពេល​ទទួលបាន​បរិក្ខា​ពេទ្យ​ទាំងនេះហើយ​សូម​ប្រើប្រាស់​ឱ្យចំ​គោលដៅ​ប្រើប្រាស់​មាន​ភាពស្មើគ្នា​ទៅលើ​អ្នកជំងឺ​ដោយ​គ្មាន​ការរើសអើង​និង​ត្រូវ​ថែរក្សា​បរិក្ខា​ទាំងនេះ​ឱ្យបាន​ល្អ​។​ជាមួយគ្នា​នោះ​លោកស្រី​អភិបាលរង​ខេត្ត​ក៏បាន​ណែ​នាំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ហូប​ស្អាត​ផឹក​ស្អាត​រស់នៅ​ស្អាត​។​

​ពិសេស​ត្រូវ​សម្អាត​អនាម​យ័​បរិស្ថាន​ជុំវិញ​ផ្ទះ​ដោយ​លុបបំបាត់​របស់របរ​ដែ​ល​នាំឱ្យ​ដក់​ទឹក​កើត​មុ​ស​ខ្លា កើត​ជំងឺគ្រុនឈាម និង​គ្រុនចាញ់​ជាដើម​៕S/​