សប្បុរសជន​ចិន​ផ្តល់​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អាម៉េរិក សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​ ​នៅ​ឃុំ​ប​ល្ល័​ង្គ ក្នុង​ខេត្តសៀមរាប​

538
ចែករម្លែក

​ដោយ : ​គូលែន​/​សៀមរាប ៖ សមាគម វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន បាន​នាំយក​ថវិកា​សប្បុរសជន​ចិន​ចំនួន​៦​ម៉ឺន​ដុល្លារ​អាមេរិក តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង មាន​៥​បន្ទប់ នៃ​សាលាបឋមសិក្សា​ស្រី​វិបុល​កេរ្តិ៍ ស្ថិតក្នុង​ភូមិ​ត្រាច​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។​

​ពិធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា​ដាក់​ដំណើរការ​សាងសង់ បាន​ប្រព្រឹត្តឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក ឃឹម​ប៊ុន​សុង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​លោកស្រី ។​

លោក នឹម សុវណ្ណ អភិបាលស្រុក​ប្រាសាទបាគង​ស្តីទី បានឲ្យដឹងថា ក្នុង​ទូទាំង​ស្រុក មាន​វិទ្យាល័យ​ចំនួន​៥​កន្លែង , អនុវិទ្យាល័យ​ចំនួន​៧​កន្លែង , សាលាបឋមសិក្សា​មាន​ចំនួន​៤៥​កន្លែង និង សា​លាម​ត្តេ​យ្យ​គ្រប់​ប្រភេទ​ចំនួន​៥២​កន្លែង ប៉ុន្តែ​ចំពោះ​សាលាបឋមសិក្សា​ស្រី​វិបុល​កេរ្តិ៍​នេះ បច្ចុប្បន្ន​មាន​អគារសិក្សា​តែមួយ​ខ្នង​ទេ ចែកចេញជា​បី​បន្ទប់ បែង​ចែកជា​៨​ថ្នាក់ មាន​សិស្ស​ចំនួន​២៩៣​នាក់ ស្រី​១៤៩​នាក់ មាន​គ្រូ​ចំនួន​៩​នាក់ ស្រី​៧​នាក់ ហើយ​ស្ថានភាព​បន្ទប់រៀន​មិនអាច​ធានាបាន​នូវ​ចំនួន​ថ្នាក់​នោះទេ ដែល​គណៈ​គ្រប់គ្រង​សាលា ក៏បាន​រៀបចំ​ជា​រោងដោល​ស័ង្កសី​មួយ​ខ្នង មាន​ពីរ​បន្ទប់ និង រៀបចំ​ឱ្យ​ការសិក្សា​ចែកចេញជា​ពីរ​វេន​គឺ​ព្រឹក​និង​ល្ងាច ។​

​លោក ឃឹម ​ប៊ុន​សុង អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា សមាគម វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន ជា​ដៃគូ​សហការ​ល្អជា​មួ​យក​ម្ម​វិធី​សប្បុរសធម៌​របស់​ខេត្តសៀមរាប ខណៈ​កន្លងមក​សមាគម​បាន​ជួយ​សាងសង់​អគារ​សិក្សា និង​ផ្តល់​សម្ភារ​មនុស្សធម៌​ជាច្រើន​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​ជួយ​ដល់​បងប្អូន​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ​នានា ដូចជា​សង់ផ្ទះ​សម្បែង អណ្តូងទឹក សាលារៀន​នៅក្នុង​ស្រុក​មួយចំនួន​នៃ​ខេត្ត​យើង​នេះ ដែល​ជាក់ស្ដែង អគារសិក្សា​ជា​ជំនួយ​ពី​សមាគម វី ឆាយ​រី​ថេប​ល ហ្វោ​ន​ដេ​សិន ដែល​បានទទួល​ថ្មី​នេះ នឹង​ជួយ​សម្រួល​ដល់​ការសិក្សា​រៀនសូត្រ​របស់​កូនចៅ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រា​ចនេះ ឱ្យមាន​ស្ថាន​ភាពល្អ​ដូច​ភូមិ​ដទៃទៀត នៃ​ឃុំ​បល្ល័ង្ក ។​

លោក​បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកកម្ពស់ និង​ចាត់ទុក​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ចម្បងៗ​មួយចំនួន​របស់​រាជ​រដ្ឋាភិបាល ដោយបាន​ធ្វើកំណែទម្រង់​ស៊ី​ជំរៅ​លើ​វិស័យនេះ ព្រមទាំង​បាន​ខិតខំ​ពង្រីក និង​បង្ខិត​សាលារៀន​ឱ្យមក​នៅ​កៀក​ក្បែរ​លំនៅដ្ឋានរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង នៅ​ទូទាំងប្រទេស ដើម្បី​បណ្តុះ​ធនធានមនុស្សឲ្យមាន​ចំណេះដឹង ពោរពេញ​ដោយ​សមត្ថភាព សម្រាប់​ជួយ​សង្គម​គ្រួសារ​និង​សង្គមជាតិ​យើងឲ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត ៕B

 

 

#